ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ណែនាំផលិតផលធានារ៉ាប់រងអាយុជីវិតពិសេស edusave ដើម្បីជួយឪពុកម្តាយការពារប្រាក់បម្រុងការសិក្សាពេលអនាគតរបស់កូន

កុមារជាតួអង្គសំខាន់នៅក្នុងពិធីបើកដំណើរការផលិតផលeduSAVE នេះ

ភ្នំពេញថ្ងៃទី 29 ខែមីនា ឆ្នាំ2014៖ កុមារជាតួអង្គសំខាន់នៅក្នុងពិធីបើកដំណើរការផលិតផលកាលពីពេលថ្មីៗនេះក្នុងរាជធានី ភ្នំពេញដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតថ្មីមួយរបស់ក្រុមហ៊ុន ព្រូដិនសល(ខេមបូឌា) ឡាយហ្វ៍​ អឹសួរ៉ិនស៍ ភីអិលស៊ី ហៅកាត់ថា ដិនសល ដើម្បីផ្តល់ឱកាសដល់ឪពុកម្តាយកុមារក្នុងការចាប់ផ្តើមសន្សំប្រាក់ ចាប់ពីពេលឥទ្បូវនេះទៅ នឹងដើម្បីការពារប្រាក់បម្រុង ការសិក្សានៅពេលអនាគតរបស់កូនៗ។ ខណៈពេលដែលកូនៗរបស់ពួកគេកំពុងសប្បាយរីករាយនឹងការលេងល្បែងកំសាន្ត ដែលរៀប ចំដោយក្រុមហ៊ុន ព្រូដិនសល នៅឯសណ្ឋាគារអាំងតែកុងទីណង់តាល់នោះ ឪពុកម្តាយរបស់ពួកគាត់បានទទួលជ្រាបអំពី អត្ថប្រយោជន៍នៃគម្រោងeduSAVE ពីអ្នកដំណាងក្រុមហ៊ុនព្រូដិនសល។

ពួកគេបានស្តាប់លឺដោយផ្ទាល់អំពីរបៀបដែលផលិតផលeduSAVE ផ្តល់នូវអត្ថប្រយោជន៍ចំនួនពីរក្នុងការជួយឲ្យកុមារទទួលបាន ការអប់រំពេញលេញ។ ទីមួយគឺការធានាផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រង ដែលអាចឲ្យឪពុកម្តាយ ប្រើប្រាស់សម្រាប់ការសិក្សារបស់កូនពួកគាត់នៅថ្នាក់ឧត្តមសិក្សា។

ទីពីរគឺ eduSAVE ក៏ផ្តល់ជូនការធានារ៉ាប់រងអាយុជីវិតក្នុងករណីឪពុកម្តាយ ដែលជាបុគ្គលដែលជាកម្មវត្ថុនៃការធានាទទួល មរណៈភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយប្រការណាមួយ នោះក្រុមគ្រួសារនឹងទទួលបានទឹកប្រាក់សំណងមួយកញ្ចប់ ភ្លាមៗ។ ទន្ទឹមនឹងនេះពួកគាត់មិនតម្រូវឲ្យបង់បុព្វលាភរ៉ាប់រងបន្តទៀតនោះទេ នឹងថែមទាំងធានាថាអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់ នៃប័ណ្ណសន្យារ៉ាប់រងនៅតែផ្តល់ជូនដូចដែលបានគ្រោងទុកដដែល។

តាមរយៈគម្រោង eduSAVE នេះលោកអ្នកថែមទាំងមានជម្រើសក្នុងការទទួលអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់ នៃប័ណ្ណសន្យា រ៉ាប់រងជាដំណាក់កាលរយៈពេល 4 ឆ្នាំ ដែលមានចំនួនប្រមាណ 260% នៃទឹកប្រាក់ធានារ៉ាបរង។ ជាមួយនឹងការកសាងផែនការ សាមញ្ញនេះ ព្រមទាំងការបង់បុព្វលាភរ៉ាប់រងទៀងទាត់ដូចដែលឪពុកម្តាយបានលឺនោះផលិតផល eduSAVE នឹងផ្តល់ជូនការ សន្យារបស់ខ្លួនត្រទ្បប់វិញផងដែរ នៅពេលដែលឪពុកម្តាយត្រូវការសេវានេះខ្លាំងបំផុតដើម្បីផ្គត់ផ្គង់ដល់ការកើនឡើង នៃចំណាយ លើការអប់រំប្រកបដោយគុណភាពនោះ។

លោក ផាន់កាជ បាណឺជី (Pankaj Banerjee) អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា ”សេវាធានារ៉ាប់រងអាយុជីវិត គឺប្រៀបដូចជាអាជីវកម្មមួយដែលយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងកូនៗ ពីព្រោះកូនៗដើរតួនាទីសំខាន់ណាស់សម្រាប់គ្រួសារ។ ប្រជាជនកម្ពុជាស្រឡាញ់កួនៗ និងចាប់អារម្មណ៍ទៅលើការការពារអនាគតរបស់កូនៗ។ ដូច្នេះហើយផលិតផលនេះគឺជាការរួម បញ្ចូលគ្នាដ៏អស្ចារ្យមួយរវាងការសន្សំប្រាក់រយៈពេលវែង និងការធានារ៉ាប់រងអាយុជីវិតដើម្បីផ្តល់ឲ្យឪពុកម្តាយនៅក្នុងប្រទេសកម្ពុជា ការពារអនាគតកូនៗពួកគាត់ឲ្យបានពេញលេញ។”

ថ្លែងក្នុងពិធីលោក ប៊ូ ច័ន្ទភីរូ ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ“ ជាបឋមសូមអរគុណ ណាស់ដែលបានមានឱកាសនេះដែល ព្រូដិនសល រៀបចំកម្មវិធីនេះ ការ Launching ផលិតផលថ្មី eduSAVE នេះ។ ក្នុងនាម បញ្ញត្តិករខ្ញុំគិតថា នេះជាចំណុចចាប់ផ្តើមថ្មីមួយទៀតរបស់ក្រុមហ៊ុន ព្រូដិនសល ក៏ដូចជាផលិតផលថ្មីមួយទៀតសម្រាប់ប្រជា ពលរដ្ឋកម្ពុជា ដែលទាមទារឲ្យមានជម្រើសក្នុងការសន្សំប្រាក់ដើម្បីអនាគតដល់កូនចៅជំនាន់ក្រោយ។”

ខណៈពេលកូនៗកំពុងតែរីករាយនៅក្នុងសួនកំសាន្តកុមារដែលមានទៅដោយប្រដាប់ប្រដារក្មេងលេង សៀវភៅ និងល្បែងកំសាន្ត សន្ធឹកសន្ធាប់នោះ ឪពុកម្តាយដែលចូលរួមក្នុងព្រឹត្តការនេះបានកត់សំគាល់ថាផលិតផល eduSAVE បានផ្តល់ដំណោះស្រាយ ត្រឹមត្រូវមួយ ក្នុងការជួយដោះស្រាយដល់ការចំណាយសម្រាប់ការសិក្សាកូនៗរបស់ពួកគាត់។

លោកឈួនច័ន្ទរាសីឪពុកកុមារម្នាក់បាននិយាយថា “និយាយទៅទាក់ទងនឹងការធ្វើបទបង្ហាញអម្បាញ់មិញទាក់ទងនឹង eduSAVE ខ្ញុំគិតថាល្អ។ ក្នុងនាមជាឪពុកម្តាយមួយរូប យើងតែងតែចង់ឲ្យបុត្រាបុត្រីរបស់យើងទទួលបាននូវអនាគតភ្លឺស្វាងល្អ គឺដូចជាផ្តល់ ការសិក្សាគាត់ឲ្យបានចប់ចុងចប់ដើម និងទទួលបានការងារដ៏ល្អមួយសម្រាប់ខ្លួនគាត់ អ៊ីចឹងទៅអាហ្នឹងជាកត្តាចម្បងដែល ឪពុកម្តាយគ្រប់រូបគាត់ចង់បាន។ ប៉ុន្តែទន្ទឹមនឹងការចង់បានហ្នឹង សួរថាយើងមានគម្រោងការយ៉ាងណាសម្រាប់ការផ្គត់ផ្គង់អ៊ីចឹង។ អញ្ចឹងខ្ញុំគិតថាខ្ញុំនឹងអាចប្រើ eduSAVE ហ្នឹងដើម្បីផ្តល់ការគ្រប់គ្រាន់សម្រាប់កូនរបស់ខ្ញុំឲ្យគាត់សិក្សាបានចប់។”

ឧទាហរណ៍៖ ប្រសិនបើអ្នកជ្រើសរើសផលិតផលeduSAVE ដែលមានរយៈពេលធានារ៉ាប់រង 15 ឆ្នាំអ្នកនឹងបង់បុព្វលាភរ៉ាប់រង 116.10ដុល្លារក្នុង1ខែគិតចាប់ពីថ្ងៃនេះទៅ រហូតដល់កូនរបស់អ្នកមានអាយុ 18 ឆ្នាំ ជាពេលវេលាមួយដែលកូនរបស់អ្នកកំពុងត្រៀម ខ្លួនចូលរៀនមហាវិទ្យាល័យ អ្នកក៏ចាប់ផ្តើមបានទទួលអត្ថប្រយោជន៍នៅពេលថ្ងៃផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រងរហូតដល់ 26,000 ដុល្លារ (ប្រសិនបើអ្នកជ្រើសរើសយកអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រងជាដំណាក់កាល)។

ក្នុងករណីមានគ្រោះអកុសលកើតទ្បើងដោយប្រការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតឬពិការភាពទំាងស្រុង និងជា អចិន្ត្រៃយ៍ចំពោះអ្នកនៅក្នុងរយៈពេល នៃការធានារ៉ាប់រងក្រុមហ៊ុននឹងបង់ទឹកប្រាក់ធានារ៉ាប់រងមួយកញ្ចប់ក្នុងទំហំទឹកប្រាក់ 10,000 ដុល្លារ ជូនដល់ក្រុមគ្រួសារក្នុងករណីមរណភាពឬពិការភាពទំាងស្រុង និងជាអចិន្ត្រៃយ៍ដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 20,000 ដុល្លារ ដែលបង្កដោយគ្រោះថ្នាក់ចៃដន្យនិងថែមទាំងធានាផ្តល់នូវអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រងចំនួន 26,000 ដុល្លារ (ប្រសិនបើអ្នកជ្រើសរើសយកអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រងជាដំណាក់កាល) ដូចដែលបាន គ្រោងទុកនៅថ្ងៃបញ្ចប់នៃប័ណ្ណសន្យារ៉ាប់រង។លក្ខខណ្ឌបន្ថែម ក៏អាចទិញភ្ជាប់ជាមួយផលិតផល eduSAVE នេះសម្រាប់បង្កើន អត្ថប្រយោជន៍ធារ៉ាប់រងអាយុជីវិតបន្ថែមសំរាប់អ្នកដោយគ្រាន់តែចំណាយបន្តិចបន្តួចប៉ុណ្ណោះ។

ប្រសិនបើអតិថិជនដែលជ្រើសរើសបង់បុព្វលាភរ៉ាប់រង តាមរយៈបញ្ជាអចិន្រ្តៃយ៍ផ្ទាល់ពីគណនីធនាគាររបស់ពួកគេ ក្រុមហ៊ុនមាន ការបញ្ចុះតម្លៃពិសេស។ ក្រុមហ៊ុន ព្រូដិនសល មានការប្តេជ្ញាចិត្តច្បាស់លាស់ចំពោះកុមារកម្ពុជា។

ជាមួយនឹងការនំាយកផលិតផលធានារ៉ាប់រងពិសេសៗដូចជា eduSAVE នេះមកកាន់ទីផ្សារគួររំលឹកផងដែរថាក្រុមហ៊ុន ព្រូដិនសល តាមរយៈមូលនិធិព្រូដិនស៍របស់ខ្លួនបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Save the Children និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បើបង្កើតនូវកម្មវិធីអប់រំមួយឈ្មោះថាកម្មវិធី អំណានដំបូង នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធី អំណានដំបូង នេះផ្តល់នូវ ការគាំទ្រលើផ្នែកចំណេះដឹងជំនាញក៏ដូចជាសម្ភារផ្សេងៗ ដល់ឪពុកម្តាយនិងកុមារដើម្បីធានាថាកុមារចេះអានអក្សរ និងលេខនព្វន្ត មុនពេលដែលចាប់ផ្តើមចូលសាលារៀន។

Back to Top