ព្រូដិនសលកម្ពុជាបញ្ចប់ឆ្នាំទីមួយជាមួយនឹងការជួបជុំដ៏ធំក្នុងកម្មវិធីអប់រំផ្សព្វផ្សាយចុងក្រោយក្នុងឆ្នាំ២០១៣

រាជធានី​ភ្នំពេញ​, កម្ពុជា​ ថ្ងៃ​ទី២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៣៖ ក្រុមហ៊ុន​ព្រូដិនសល​​កម្ពុជា​​ជា​​ក្រុមហ៊ុន​​​បុត្រ​សម្ព័ន្ធ​​​ទាំងស្រុង ​​​នៃ​​​​ក្រុម​​ហ៊ុន​​​​ព្រូដិនសល​ ភី​អិល​​ស៊ី (Prudential Plc) ​​មូលដ្ឋាន​​​នៅ​​ចក្រ​ភព​អង់គ្លេស​​ បាន​​បញ្ចប់​ឆ្នាំ​ទីមួយនៃប្រតិត្តការរបស់​ខ្លួន​​​​ជាមួយនឹង​ការ​រៀប​ចំ​​សិក្ខា​សាលា​អប់រំ​ផ្សព្វផ្សាយ​​សេវា​ធានា​រ៉ាប់រង​​អាយុ​ជីវិត​ចុង​ក្រោយ​​ ដែល​បាន​ទាក់ទាញ​អ្នក​ចូល​រួម​រាប់រយ​នាក់​ក្នុង​រាជធានី​ភ្នំពេញ​។

សិក្ខា​សាលា​​អប់រំផ្សព្វផ្សាយ​​​ចុង​ក្រោយនេះ​​​​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​សណ្ឋាគារ កាំបូឌីយ៉ាណា​​ កាលពី​ថ្ងៃ​​ចុង​សប្តាហ៍នៃ​សប្តាហ៍​ចុង​ក្រោយ​​​​​ក្នុង​ឆ្នាំ២០១៣ (២៨ ធ្នូ)។ ហើយ​ក៏​​​​ជា​​សិក្ខា​សាលា​​អប់រំ​​ផ្សព្វ​ផ្សាយ​លើក​ទី14​របស់​​ក្រុម​ហ៊ុន​​​ ដែល​​​មាន​ការ​ចូលរួម​ពី​ប្រជាជន​ចំនួន​ជាង​ ១៧០នាក់​ផង​ដែរ​។

សិក្ខា​សាលា​ដែល​មាន​ការ​រួម​សហការ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុនៅ​​ក្នុង​ឆ្នាំ​២០១៣នេះ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​​​ស្រប​ទៅ​នឹង​​គោល​បំណង​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ផ្តល់​ព័ត៌មានដែល​​ពាក់​ព័ន្ធ​ និង​មាន​សារប្រយោជន៍​​អំពីផលិតផល​​ធានារ៉ាប់រង​អាយុ​ជីវិត​ដល់​ប្រជាជន​​កម្ពុជា​។

លោក​ អាណាឌូរ៉ៃ​ អេ​ នាយក​ផ្នែកលក់​ និង​ចែក​ចាយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ថ្លែង​ថា “តាម​រយៈ​ការ​​ចួល​រួម​​របស់​​ប្រជាពលរដ្ឋកម្ពុជាថ្ងៃនេះ​ ​ យើង​អាចវិនិច្ឆ័យ​​ថា​សិក្ខាសាលា​​​អប់រំ​​ផ្សព្វផ្សាយនេះ​​ ពិត​ជាមានសារៈសំខាន់​ណាស់​។ យើង​មាន​ក្តីរីករាយ​​ ក្នុងការ​​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​​ចាប់អារម្មណ៍​​អំពី​ការ​ធានារ៉ាប់រង​អាយុ​ជីវិត​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ ​ដូចដែល​អ្នក​ដឹង​​ហើយ​​ថាផលិតផល​ធានារ៉ាប់រង​អាយុជីវិត ​គឺ​ជា​ផលិតផល​ថ្មី​មួយ​សម្រាប់​​ប្រទេស​កម្ពុជា។”

សិក្ខា​​សាលា​​​​អប់រំ​​ផ្សព្វផ្សាយ​​​សេវា​​ធានា​​រ៉ាប់រង​​អាយុ​​ជីវិត​​លើក​​ទី​​មួយ​​ បាន​​ប្រព្រឹត្ត​​ទៅ​​កាល​​ពី​​​ខែ​​មេសា ឆ្នាំ​​២០១៣​​ ក្នុង​​រាជ​ធានី​​​​ភ្នំពេញ​ និង​​13​​ផ្សេង​ទៀត​​ត្រូវ​​បាន​​រៀប​ចំ​​ធ្វើ​​ឡើង​​​នៅ​​ទូទាំង​​ប្រទេស​​កម្ពុជា​​​​ក្នុង​​ទីតាំង​​មួយ​​ចំនួន​ដូចជា​ រាជធា​នី​ភ្នំពេញ​​ ខេត្ត​បាត់ដំបង​ សៀមរាប​ កំពង់ចាម​​ និង​​ព្រះស៊ី​ហនុ​។​ ប្រជាជន​​កម្ពុជា​រាប់​​ពាន់​​នាក់​​បាន​​ចូល​រួម​​នៅ​ក្នុង​​ព្រឹត្តិការណ៍​​នេះ​។​

តាមរយៈ​​សិក្ខា​​សាលាអប់រំ​​ផ្សព្វផ្សាយ​សេវា​​​ធានា​រ៉ាប់រង​​អាយុ​​ជីវិត​ ​របស់​​ក្រុមហ៊ុន​​ព្រូដិនសល​​កម្ពុជា​​​ សិក្ខា​​កាម​ បានសិក្សា​​ស្វែង​​យល់​​​​អំពី​ផលិតផល​ធានា​រ៉ាប់រង​​អាយុ​​ជីវិត​ ក្របខ័ណ្ឌ​ច្បាប់​​ពាក់​​ព័ន្ធ​​ និង​​អ្វី​ដែល​​ពួកគេ​ចាំ​​បាច់​​​ត្រូវ​​ដឹង​​មុន​នឹង​​ធ្វើការ​​សម្រេច​​ចិត្ត​​ជាវ​​ប័ណ្ណសន្យារ៉ាប់រង​​។​

ថ្លែង​​នៅ​​ក្នុង​​​ពិធី​​​​នេះ​​ លោក​ ប៊ូ​​ ច័ន្ទ​​ភីរូ​​ ប្រធាន​​នាយក​​ដ្ឋាន​​ធានារ៉ាប់រង​​ និង​​សោធន ​​នៃ​​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​​ ​​​មាន​​​ប្រសាសន៍​​ថា​​ “​ដូច​ដឹង​ស្រាប់ហើយ​ថា​ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​យើង​ហាក់​ដូចជា​ថ្មីណាស់​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ ហើយ​ថ្ងៃនេះ​ខ្ញុំ​បាន​ចូលរួម​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ស្តីពី​ការ​ធានារ៉ាប់រង​អាយុ​ជីវិត​នេះ​ ដែល​ជា​បញ្ញតិ្តករ​​ធានារ៉ាប់រង ហើយ​ក៏​ជា​តួនាទីសំខាន់​របស់​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ ដូច​ដឹង​ស្រាប់​ហើយ​ថា​វិស័យ​ធានារ៉ាប់រង​នេះ​ វា​មាន​សារសំខាន់​ ហើយ​ចំណុច​សំខាន់​បំផុត​គឺ​បង្កើត​ការ​ទុកចិត្ត​នៅលើទីផ្សារ​ដល់​ប្រជាពលរដ្ឋ​​។ ដូច្នេះ​ក្នុង​នាម​រដ្ឋាភិបាល​ យើង​បាន​ចូលរួម​គាំទ្រដល់​ក្រុមហ៊ុន​ព្រូដិនសលកម្ពុជា​ ក្នុង​ការ​រៀប​ចំ​វគ្គបណ្តុះ​បណ្តាល​នេះ ដើម្បី​ផ្តល់​ចំណេះ​ដឹង​អំពីការ​ធានារ៉ាប់រង​អាយុជីវិត​ដល់​ប្រជាជន​កម្ពុជា។”

នៅ​ក្នុង​ឆ្នាំ​ដំបូង​​នៃការ​​ធ្វើ​​ប្រតិបត្តិ​ការ​​អាជីវកម្ម​​​របស់​​ខ្លួន​​​​ ក្រុមហ៊ុន​​ព្រូដិនសល​​កម្ពុជា​​បាន​​ប្រកាស​ថា​​ខ្លួន​​សម្រេច​​បាន​​នូវ​​​​​​សមិទ្ធិផល​​​​ដ៏​​គួរ​​ជា​​ទី​ពេញ​ចិត្ត​បំផុត​​​មួយ​​ នោះ​​គឺ​ការ​​ចាប់​ផ្តើម​​​ប្រតិបត្តិការ​​ជាមួយ​​នឹង​​ផលិតផល​​ធានារ៉ាប់​រង​​អាយុ​ជីវិត​​ដែល​​មាន​​ឈ្មោះថា​​ ព្រូគ្រួសារ​ខ្ញុំ​ (PRU Myfamily) ដែលជា​ ផលិតផល​មួយ​​ដែល​មាន​​​​ការ​រួម​បញ្ចូល​គ្នា​រវាង​​សេវា​​ធានា​រ៉ាប់រង​​អាយុ​​ជីវិត​​ និង​សេវា​​សន្សំ​​ប្រាក់​ដល់​អតិថិជន​​នៅក្នុងទី​ក្រុង​ភ្នំពេញ​​ និង​​តាម​បណ្តា​ខេត្ត​នានា​​តាមរយៈដៃ​​គូចែក​ចាយ​​របស់​ខ្លួន​​គឺ​​​ធនាគារ​អេស៊ីលីដា។ ក្រុមហ៊ុន ​​បាន​រៀប​ចំ​​​​​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​​​​ទូទាំង​​ប្រទេស​​កម្ពុជា​​ ដែល​​មាន​​ការ​ចូលរួម​​ពី​​អតិថិជន​​រាប់​ពាន់​​នាក់។

Back to Top