តើសេវាធានារ៉ាប់រងអាយុជីវិតត្រូវចំណាយ និងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

យល់ដឹងអំពីការចំណាយនិងអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិតគឺជាជំហានមួយដែលមានសារៈសំខាន់បំផុតមុន នឹងបុគ្គលម្នាក់សម្រេចចិត្តជាវសេវានេះ។

អត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិតអាចចែកចេញជាៈ

   ១. អត្ថប្រយោជន៍នៃការការពារ ៖ ជាទឹកប្រាក់មួយចំនួនដែលនឹងត្រូវសងក្នុងករណីមានហេតុការណ៍អកុសល កើតឡើងចំពោះបុគ្គលដែលត្រូវបានធានា។
   ២. អត្ថប្រយោជន៍ថ្ងៃផុតកំណត់ការធានា៖ ជាទឹកប្រាក់មួយចំនួនដែលនឹងត្រូវប្រគល់ជូនវិញនៅពេលចប់កិច្ច សន្យាក្នុងករណីបុគ្គលដែលត្រូវបានធានានៅរស់រានមានជីវិត។

ម្យ៉ាងវិញទៀតបុគ្គលដែលត្រូវបានធានាត្រូវបង់ទឹកប្រាក់មួយចំនួនដែលយើងហៅថាបុព្វលាភជាទៀតទាត់ដើម្បីទទួល បាននូវអត្ថប្រយោជន៍នៃសេវាកម្មដែលចាត់ទុកថាជាការចំណាយសម្រាប់សេវាកម្ម។ ជាទូទៅតម្លៃបុព្វលាភអាស្រ័យទៅ លើកត្តាមួយចំនួន ក្នុងនោះកត្តាដែលសំខាន់ជាងគេគឺ អាយុ ទំហំទឹកប្រាក់សំណង និង រយៈពេលនៃការធានាដែលបាន ជាវ។

នៅពេលដែលបុគ្គលម្នាក់បានដឹងពីសារៈប្រយោជន៍នៃសេវាធានារ៉ាប់រង ទឹកប្រាក់ដែលគាត់នឹងបានទទួលនៅថ្ងៃផុត កំណត់ និងបុព្វលាភដែលត្រូវបង់សម្រាប់សេវាកម្មធានារ៉ាប់រងអាយុជីវិត នោះគាត់នឹងមានភាពងាយស្រួលក្នុងការវិភាគ លើការចំណាយ និងអត្ថប្រយោជន៍ដែលគាត់នឹងត្រូវបានទទួលទៅតាមតម្រូវការលើធានារ៉ាប់រង និងលទ្ធភាពបង់បុព្វ លាភរបស់គាត់។ ជាទូទៅក្នុងការជាវសេវាធានារ៉ាប់រងអាយុជីវិត នៅពេលអ្នកជាវនៅក្នុងវ័យកាន់តែក្មេងនោះតម្លៃបុព្វ លាភត្រូវបង់នឹងកាន់តែទាប។

សរុបសេចក្តីមកដើម្បីវាយតម្លៃអំពីការចំណាយនិងអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិតមុននឹងជាវសេវានេះ បុគ្គលម្នាក់ត្រូវសួរសំណួរមួយចំនួនដូចជាៈ

   ១. តើនៃសេវាធានារ៉ាប់រង់អាយុជីវិតមានទឹកប្រាក់សំណងទំហំប៉ុណ្ណា?
   ២. តើអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃការធានារ៉ាប់រងមានទំហំប៉ុណ្ណា ហើយនឹងទទួលបាននៅពេលណា? តើអត្ថប្រយោជន៍ទាំងនោះធានាថានឹងទទួលបានដែរឬទេ?
   ៣. តើបុព្វលាភត្រូវបង់មានចំនួនប៉ុន្មាន ហើយត្រូវបង់ក្នុងរយៈពេលយូរប៉ុណ្ណា? នៅពេលដែលគាត់មានចម្លើយ ទៅនឹងសំណួរទាំងនេះហើយ នោះគាត់នឹងអាចធ្វើការវិភាគលើការចំណាយនិង        អត្ថប្រយោជន៍នៃសេវាកម្មធានារ៉ាប់រងបានកាន់តែងាយស្រួល និងត្រឹមត្រូវ។

Back to Top