ក្រុមហ៊ុន ព្រូដិនសលកម្ពុជា អបអរសាទរខួប 1ឆ្នាំនៅកម្ពុជា

ក្រុមហ៊ុនព្រូដិនសលកម្ពុជាអបអរសាទរខួប1ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះប្រទេសកម្ពុជា ជាមួយនឹងផែនការនាំ យកផលិតផលធានារ៉ាប់រងអាយុជីវិត និងកម្មវិធីអប់រំបន្ថែមទៀតដល់អតិថិជន

រាជធានីភ្នំពេញ, កម្ពុជា ថ្ងៃទី9 ខែមករា ឆ្នាំ2014៖ ថ្ងៃនេះក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី (ហៅកាត់ថា ព្រូដិនសលកម្ពុជា ) បានអបអរសាទរខួប 1ឆ្នាំនៃការធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធី នេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលក្រុមហ៊ុនសំខាន់ៗក្នុងឧស្សាហកម្មធានារ៉ាប់រងព្រមទាំងបុគ្គលិក និងអតិថិជននៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាច្រើនរូបទៀត។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្រេចបាននូវការចាប់ផ្តើមដ៏រឹងមាំមួយនៅក្នុងរយៈពេល 12ខែដំបូងនៃការធ្វើអាជីវកម្មរបស់ខ្លួននៅក្នុង ប្រទេសកម្ពុជា នោះគឺការប្រតិបត្តិការជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ខ្លួនដែលមានឈ្មោះថា PRUគ្រួសារខ្ញុំ (PRUmy family) ដែលជាផលិតផលមួយមានការរួមបញ្ចូលគ្នារវាងសេវាធានារ៉ាប់រងអាយុជីវិត និងសេវាសន្សំប្រាក់ដើម្បីបំពេញតាម តម្រូវការអតិថិជន។ ផលិតផលនេះត្រូវបានចែកចាយនៅទូទាំងប្រទេសកម្ពុជាតាមរយៈដៃគូចែកចាយយុទ្ធសាស្រ្តរបស់ខ្លួនគឺធនាគារអេស៊ីលីដា។ ផលិត ផលធានារ៉ាប់រងអាយុជីវិតនេះទទួលបានការឆ្លើយតបពីទីផ្សារគួរជាទីមោទន ហើយបច្ចុប្បន្នក្រុមហ៊ុនព្រូដិនសលកម្ពុជាសម្រេចបាន ប័ណ្ណសន្យារ៉ាប់រងចំនួនជាង 3800រួចមកហើយ។

ក្រុមហ៊ុនព្រូដិនសល បេ្តជ្ញាលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជា។ តាមរយៈ ការបេ្តជ្ញាចិត្តនេះក្រុមហ៊ុនបានរៀបចំនូវសិក្ខាសាលាអប់រំដល់អតិថិជនចំនួនជាង 200លើកក្នុងឆ្នាំ 2013 ដែលមានការចូលរួមពី ប្រជាជនសរុបចំនួនជាង 20,000នាក់ទូទាំងប្រទេសកម្ពុជា។ ដោយមានការរួមសហការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន ក៏បានរៀបចំវគ្គអប់រំដល់សាធារណជនដែលបានទាក់ទាញអ្នកចូលរួមជាង 2000នាក់ផងដែរ។ សកម្មភាពទាំងនេះបានផ្តល់នូវ ឱកាសល្អប្រសើរ មួយសម្រាប់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការចូលរួមជាមួយអតិថិជន និងការយល់ដឹងបន្ថែមទៀតអំពីតម្រូវការ ធានារ៉ាប់រងអាយុជីវិត និងការសន្សំប្រាក់របស់ពួកគេ។

នៅក្នុងឆ្នាំនេះផងដែរក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីផ្តល់សេវាជូនអតិថិជនកាន់តែ ប្រសើរជាងមុនដូចជាការបង់បុព្វលាភរ៉ាប់រងតាមតាមរយៈបញ្ជីអចិន្ត្រៃយ៍ ការបញ្ចុះតម្លៃពិសេសដល់អតិថិជន និងសេវាកម្មទំនាក់ ទំនងថ្មីតាមរយៈមជ្ឈមណ្ឌលសេវាអតិថិជនរបស់ខ្លួន។

លោកផាន់កាជ បាណឺជី (Pankaj Banerjee) អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានប្រសាសន៍ថា “យើងខ្ញុំសូមឆ្លៀតយក ឱកាសនេះថ្លែងអំណរគុណដល់អតិថិជនដែលបានផ្ដល់ការទុកចិត្ត និងភាពជឿជាក់មកលើក្រុមហ៊ុនក្នុងការផ្តល់ការការពារហិរញ្ញវត្ថុ ដល់ក្រុមគ្រួសាររបស់ពួកគេ។ ការឆ្លើយតបជាវិជ្ជមានរបស់អតិថិជន គឺជាប្រភពនៃការលើកទឹកចិត្តដ៏ប្រសើរមួយសម្រាប់យើង ហើយនៅក្នុងឆ្នាំ 2014 នេះយើងនឹងមានគម្រោងណែនាំផលិតផលធានារ៉ាប់រងអាយុជីវិតក៏ដូចជាការពង្រីកការចែកចាយបន្ថែមទៀត តាមរយៈដៃគូចែកចាយយុទ្ធសាស្រ្តរបស់យើងគឺធនាគារអេស៊ីលីដា។ គម្រោងនេះក៏នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាព ងាយស្រួល ក្នុងការទលបានសេវាកម្មផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនផងដែរ។ យើងនៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹង ប្រែងរបស់យើងក្នុងការបង្កើនចំណេះដឹងជាសាធារណៈអំពីសេវាធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធីអប់រំផ្សព្វផ្សាយរបស់យើង។”

លោកតូនី វីលឃី (Tony Wilkey) នាយកប្រតិបត្តិ ធានារ៉ាប់រងសាជីវកម្មព្រូដិនសលប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសលមានការប្តេជ្ញាចិត្តយូរអង្វែងមួយនៅក្នុងប្រទេសកម្ពុជា។ សមិទ្ធផលរបស់យើងនៅក្នុងតំបន់អាស៊ីបង្ហាញឲ្យឃើញពីគោល ដៅច្បាស់លាស់ ក្នុងការទទួលបានកំណើននៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ដូចដែលយើងបានឃើញនៅក្នុងប្រទេសកម្ពុជានេះ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងក្រុមហ៊ុនយើងខ្ញុំ ក្នុងការផ្តល់ សេវាជូនអតិថិជនដើម្បីផ្តល់ការការពារក្រុមគ្រួសារ និងកសាងអនាគតធនធានហិរញ្ញវត្ថុរបស់ពួកគេ។ យើងនឹងបន្តចែកចាយជំនាញ របស់យើងក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនេះបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។”

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី9 ខែមករា ឆ្នាំ2013 បន្ទាប់ពីទទួលបាន អាជ្ញាប័ណ្ណប្រកបអាជីវកម្មពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅ ខែធ្នូ ឆ្នាំ2012។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងស្រុងនៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) មានមូលដ្ឋាននៅ ចក្រភពអង់គ្លេស ដែលជាក្រុមហ៊ុនផ្តល់សេវាផ្នែក ហិរញ្ញវត្ថុ និងធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយលំដាប់ពិភពលោក។

Back to Top