សេវាផ្នែកបណ្ណសន្យារ៉ាប់រង

របៀបដាក់សំណើសុំផ្លាស់ប្តូរ

  • សូមមកទទួលបែបបទសំណើសុំផ្លាស់ប្តូរពីអ្នកជំនាញធានារ៉ាប់រងអាយុជីវិត(LIS) របស់អ្នកនៅតាមសាខា ធនាគារ អេស៊ីលីដា ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LIC) របស់អ្នក ឫមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

  • សូមពិនិត្យឲ្យបានច្បាស់នូវរាល់ព័ត៌មានដែលបានបំពេញ ហើយហត្ថលេខារបស់អ្នកត្រូវសមស្របដូចនឹងពាក្យស្នើសុំ ឬសំណើសុំប្តូរគំរូហត្ថលេខាចុងក្រោយ។

សូមភ្ជាប់ជាមួយឯកសារយោងនានា ឧទាហរណ៍លិខិតបញ្ជាក់អត្តសញ្ញាណ និងលិខិតពិនិត្យសុខភាពចុងក្រោយបំផុត។ សូមទាក់ទងទៅកាន់អ្នកជំនាញធានារ៉ាប់រងអាយុជីវិត(LIS) ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LIC) របស់លោកអ្នកសម្រាប់ឯកសារយោងនានាដែលចាំបាច់ចំពោះការដាក់ពាក្យស្នើសុំ។

  • សូមផ្ញើបែបបទស្នើសុំពេញលេញ និងឯកសារយោងមកកាន់យើងខ្ញុំតាមរយៈអ្នកជំនាញធានារ៉ាប់រងអាយុជីវិត(LIS) ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LIC) ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

  • សូមទូទាត់បុព្វលាភរ៉ាប់រងដែលចំាបាច់ (ប្រសិនបើមាន) តាមរយៈ៖
    • សេវាបញ្ជាអចិន្ត្រៃយ៍នៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង*
    • ការផ្ទេរទឹកប្រាក់នៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង*
    • ការទូទាត់ជាសាច់ប្រាក់នៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង*​ ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា
    • ឬការទូទាត់ជាមូលប្បទានបត្រនៅ ធនាគារ អេស៊ីលីដា ឬធនាគារផ្សេង* ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​។

សូមមេត្តាកំណត់ចំណាំលេខបណ្ណសន្យារ៉ាប់រង និងសូមសួររកបង្កាន់ដៃបង់ប្រាក់នៅពេលលោកអ្នកធ្វើការទូទាត់បុព្វលាភ រ៉ាប់រង។

* ចំណាំ៖ ធនាគារផ្សេងដែលលោកអ្នកអាចទូទាត់បុព្វលាភរ៉ាប់រងរួមមាន៖ ធនាគារ កាណាឌីយ៉ា  ធនាគារ កម្ពុជាសាធារណៈ និង ធនាគារ ANZ Royal

ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីបណ្ណសន្យារ៉ាប់រង

លោកអ្នកអាចស្វែងរកព័ត៌មានអំពីបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកតាមរយៈ

1. អ្នកជំនាញធានារ៉ាប់រងអាយុជីវិត(LIS) ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត(LIC)

2. ផ្នែកទំនាក់ទំនងអតិថិជន: +855(0) 23 964 222/1800​ 21 22 23

3. អ៊ីម៉ែល

ទាញយកពាក្យស្នើសុំ

បែបបទប្រកាសសុខភាព ទាញយក
លិខិតជូនដំណឹងពីការបាត់ច្បាប់ដើមនៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ទាញយក
សំណើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់ ទាញយក
សំណើសុំបន្តសុពលភាពប័ណ្ណសន្យារ៉ាប់រងឡើងវិញ ទាញយក
សំណើសុំបោះបង់ប័ណ្ណសន្យារ៉ាប់រង ទាញយក
សំណើសុំប្តូរគំរូហត្ថលេខា ទាញយក
សំណើសុំផ្លាស់ប្តូរនៃការទូទាត់បុព្វលាភរ៉ាប់រង និងការលុបចោលគម្រោងបន្ថែម ទាញយក
សំណើសុំផ្លាស់ប្តូរវិធីទូទាត់បុព្វលាភរ៉ាប់រង ទាញយក
សំណើសុំព័ត៌មានអតិថិជន ទាញយក
សំណើសុំព័ត៌មានអ្នកទទួលផលធានារ៉ាប់រង ទាញយក

 

Back to Top