PRUគ្រួសារខ្ញុំ

ធានាការពារផ្នែកហិរញ្ញវត្ថុ ដោយសេវាធានារ៉ាប់រងអាយុជីវិតដែលផ្តល់អត្ថប្រយោជន៍​សម្បូរបែប

ការធានារ៉ាប់រងអាយុជីវិតថ្មីមួយដែលផ្តល់ការការពារដល់មនុស្សជាទីស្រលាញ់របស់អ្នក ហើយថែមទាំងផ្តល់នូវប្រាក់ដែលបាន បង់ទាំងអស់ត្រឡប់មកវិញ

ចំនុចសំខាន់

prumyfamily-10-12-15-years-kh

រយៈពេលបង់បុព្វលាភធានារ៉ាប់រង

2%

បញ្ចុះតម្លៃតាមរយៈការបង់តាមបញ្ជារអចិន្រ្តៃយ៍

5%

បញ្ចុះតម្លៃសម្រាប់ទឹកប្រាក់ធានារ៉ាប់រងដែលមានទំហំចាប់ $25,000

សេចក្តីលម្អិតអំពីផលិតផល

អាយុដែលអាចជាវបាន

18-50 ឆ្នាំ (អាយុគិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ)

អាយុផុតកំណត់

60​ ឆ្នាំ (អាយុគិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ)

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

10,12,15 ឆ្នាំ

ជម្រើសនៃការបង់បុព្វលាភរ៉ាប់រង

ប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ

វិធីសាស្រ្តបង់បុព្វលាភរ៉ាប់រង

សាច់ប្រាក់

បញ្ជាអចិន្រ្តៃយ៍

អត្ថប្រយោជន៍ពេលទទួលមរណៈភាពឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

100%​ នៃទឹកប្រាក់ធានារ៉ាប់រងក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ។

បង់តាមបញ្ជាអចិន្រ្តៃយ៍ទទួលបានការបញ្ចុះតម្លៃ

ក)  2%​ សម្រាប់ការបង់តាមបញ្ជាអចិន្រ្តៃយ៍

ខ)  5% សម្រាប់ទឹកប្រាក់ធានារ៉ាប់រងចាប់ពី​ $25,000

ទឹកប្រាក់ធានារ៉ាប់រងអប្បរមា

$10,000

អត្ថប្រយោជន៍
  • ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% លើករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែល មិនបង្កដោយគ្រោះថ្នាក់ចៃដន្យ និង 200% ដោយគ្រោះថ្នាក់ចៃដន្យ

  • ធានាផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនៅចុងបញ្ចប់នៃរយៈពេលកំណត់នៃ បណ្ណសន្យារ៉ាប់រង ក្នុងករណីគ្មានគ្រោះអកុសលណាមួយកើតឡើងក្នុងរយៈពេល កំណត់នោះ។ ធានាផ្តល់
    ជូនអត្ថប្រយោជន៍ដែលមានចំនួន 100% នៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបសម្រាប់បណ្ណសន្យារ៉ាប់រងដែលមាន រយៈពេលកំណត់ 10ឆ្នាំ 105% សម្រាប់ 12 ឆ្នាំ និង 110% សម្រាប់ 15 ឆ្នាំ

  • ធានាគ្មានការផ្លាស់ប្តូរតម្លៃបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលនៃ ការធានារ៉ាប់រងពីឆ្នាំទី1 រហូតដល់ឆ្នាំបញ្ចប់

  • ទទួលបានការបញ្ចុះតម្លៃ 5% សម្រាប់ការបង់បុព្វលាភធានារ៉ាប់រង ប្រសិនបើលោកអ្នកទិញទំហំទឹកប្រាក់ធានា រ៉ាប់រងចាប់ពី $25,000 ឡើងទៅដូចដែបានកំណត់ដោយក្រុមហ៊ុន និង 2% បន្ថែមប្រសិនបើលោកអ្នក បង់បុព្វលាភធានារ៉ាប់រងប្រចំាឆ្នាំតាមរយៈបញ្ជាអចិន្ត្រៃយ៍

  • អតិថិជនអាចរីករាយជាមួយនឹងជម្រើសបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ 5 ឆ្នាំផ្តាច់ ប៉ុន្តែទទួលបានការធានារ៉ាប់រង ពេញលេញនៃរយៈពេលធានារ៉ាប់រង 10 ឆ្នាំ 12 ឆ្នាំ ឬ 15 ឆ្នាំ

  • ទទួលបានការការពារបន្ថែមជាមួយនឹងអត្ថប្រយោជន៍នៃលក្ខខណ្ឌបន្ថែម។ ផ្តល់ជូនការធានារ៉ាប់រងសម្រាប់មនុស្ស 2 នាក់ដោយគ្រាន់តែបង់បន្ថែមបុព្វលាភធានារ៉ាប់ងបន្តិចបន្តួចតែប៉ុណ្ណោះ
លក្ខខណ្ឌបន្ថែម ដែលអាច​ទិញជាមួយនឹងកញ្ជប់នេះសម្រាប់បង្កើនការការពារ

អត្ថប្រយោជន៍មាតាបិតា៖

អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ការពារបន្ថែមសម្រាប់ស្វាមី/ភរិយារបស់លោកអ្នកនៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនោះ លោកអ្នកក៏អាចទិញ គម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។

  • សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ។ យ៉ាងណាមិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តចំពោះទំហំនៃទឹកប្រាក់ធានារ៉ាប់រងដែលស្វាមី/ភរិយាអាចជាវបាន។

អត្ថប្រយោជន៍ចំណូលគ្រួសារ៖

អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដោយគ្រួសាររបស់លោកអ្នកនឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះសម្រាប់ ខ្លួនអ្នកផ្ទាល់ក៏ដូចជាស្វាមី/ភរិយារបស់លោកអ្នកបានផងដែរ។

  • សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងក្នុងករណីមានគ្រោះអកុសលកើតឡើង។ ទឹកប្រាក់ធានារ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែមនេះគឺមានចំនួនស្មើ 25%* នៃទឹកប្រាក់ធានារ៉ាប់រងនៃគម្រោង   PRUគ្រួសារខ្ញុំ

មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើយ។

*លោកអ្នកអាចជ្រើសរើសទំហំទឹកប្រាក់ណាមួយដែលមានចំនួនរហូតដល់ 50%នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផល PRUគ្រួសារខ្ញុំ ។

លោក "យ៉ារិទ្វ" មានអាយុ 31ឆ្នាំ និងអ្នកស្រី "សុគន្ធា" ភរិយារបស់គាត់អាយុ 29ឆ្នាំ ធ្វើការនៅក្រុមហ៊ុន ឯកជន។ ពួកគាត់សម្រេចចិត្តជាវផលិតផល PRUគ្រួសារខ្ញុំ ដោយធ្វើដាក់ប្រាក់ចំនួន $552.87* នៃទឹកប្រាក់ធានារ៉ាប់រងចំនួន $10,000 សម្រាប់រយៈពេល 15ឆ្នាំ ជាមួយនឹងលក្ខខណ្ឌបន្ថែមដូចតទៅ។

លក្ខខណ្ឌបន្ថែម៖

  • គម្រោងអត្ថប្រយោជន៍មាតាបិតាសម្រាប់ភរិយាគាត់ ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន $10,000 សម្រាប់រយៈពេល 15ឆ្នាំ
  • គម្រោងអត្ថប្រយោជន៍ចំណូលគ្រួសារសម្រាប់គាត់ និងភរិយាគាត់ ដែលមានទឹកប្រាក់ធានារ៉ាប់រងសម្រាប់ ម្នាក់ៗចំនួន $2,500 សម្រាប់រយៈពេល 15ឆ្នាំ


គាត់នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម

ករណីគ្មានគ្រោះអកុសល
នៅចុងបញ្ចប់ឆ្នាំទី15 (ឆ្នាំបញ្ចប់នៃបណ្ណសន្យារ៉ាប់រងហើយក៏ជាថ្ងៃនៃអត្ថប្រយោជន៍នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង) អត្ថប្រយោជន៍ដែលត្រូវផ្តល់ជូនគឺ $5,499.45**

 

ករណីមានគ្រោះអកុសលកើតឡើង
  លោកយ៉ារិទ្ធ ភរិយា

អត្ថប្រយោជន៍ផលិតផល PRUគ្រួសារខ្ញុំ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែល

   

មិនបង្កដោយគ្រោះចៃដន្យ

$10,000  

បង្កដោយគ្រោះចៃដន្យ

$20,000  
 អត្ថប្រយោជន៍មាតាបិតា   $10,000 ឬ $20,00***
អ្នកទទួលផងនឹងទទួលបានអត្ថប្រយោជន៍ចំណូលគ្រួសារជារៀងរាល់ឆ្នាំចាប់តាំងពីពេលមានការទាមទារសំណងរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង $2,500 $2,500

  

សម្គាល់

* តម្លៃខាងលើជាតម្លៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំតាមរយៈបញ្ជាអចិន្រ្តៃយ៍ និងបុព្វលាភធានារ៉ាប់រងនៃលក្ខខណ្ឌបន្ថែម។ តម្លៃនេះមិនរួមបញ្ចូលពន្ធអាករឡើយ។  ពន្ធអាករលើបុព្វលាភធានារ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលកំណត់ដោយច្បាប់ជាធរមាន។

**​អត្ថប្រយោជន៍ថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនេះត្រូវបានគណនាតាមការបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំតាមធម្មតានៃគម្រោងមូលដ្ឋានទាំងអស់។ តម្លៃនេះមិនរាប់បញ្ចូលការបង់បុព្វលាភធានារ៉ាប់រងនៃលក្ខខណ្ឌបន្ថែម ឬពន្ធអាករណាមួយទេ។

***ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ដោយគ្រោះចៃដន្យ។

ព័ត៌មាននៅក្នុងខិតបណ្ណនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមប្រឹក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុ/ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត។

 

 

សំនួរទាក់ទងនឹងផលិតផលនេះ

សម្រាប់ពត៌មានបន្ថែម និងការស្នើសុំពិសេស។

* តម្រូវឲ្យបំពេញ
នាមត្រកូល *
នាមខ្លួន *
ប្រពន្ធ័ទំនាក់ទំនង (សូមផ្ដល់លេខទូរសព្ទ័/អុីម៉ែល)។ *
ពេលវេលាដែលអាចទំនាក់ទំនងបាន (ជ្រើសរើសមួយ) *

 

សម្រាប់ព័ត៌មានបន្ថែម

customer-service-kh

ទំនាក់ទំនង

យើងខ្ញុំសូមស្វាគមន៍រាល់ចម្ងល់និងមតិយោបល់របស់លោកអ្នកជាមួយនឹងសេវាអតិថិជនដែលតែងតែខ្នះខ្នែងក្នុងការផ្តល់ ជូនលោកអ្នក។

ស្វែងយល់បន្ថែម
Back to Top