edusave

សេវាធានារ៉ាប់រងអាយុជីវិតជួយលោកអ្នកការពារប្រាក់បម្រុងការសិក្សាពេលអនាគត របស់កូនៗ

ឪពុកម្តាយគ្រប់រូបតែងមានក្តីស្រមៃសម្រាប់អនាគតកូនៗរបស់ពួកគាត់ ចាប់តាំងពីពេលកូនៗចាប់កំណើត ហើយក្តីស្រមៃនេះចេះតែ កើនឡើងឥតឈប់ឈរ។ អ្វីដែល ធ្វើឲ្យក្តីស្រមៃរបស់លោកអ្នកនៅថ្ងៃនេះក្លាយជាការពិតនៅថ្ងៃអនាគតនោះគឺ កូនៗ របស់លោកអ្នក បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។

ចំនុចសំខាន់

edusave-10-12-15-years-kh

ជម្រើសនៃរយៈពេលបង់បុព្វលាភរ៉ាប់រង

edusave-annually-semi-annually-and-monthly-kh

ជម្រើសនៃការបង់បុព្វលាភរ៉ាប់រង

សេចក្តីលម្អិតអំពីផលិតផល

អាយុដែលអាចជាវបាន

18-50 ឆ្នាំ

អាយុផុតកំណត់

60​ឆ្នាំ

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

10,12,15 ឆ្នាំ

ជម្រើសនៃការបង់បុព្វលាភរ៉ាប់រង

ប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ

វិធីសាស្រ្តបង់បុព្វលាភរ៉ាប់រង

សាច់ប្រាក់

បញ្ជាអចិន្រ្តៃយ៍

អត្ថប្រយោជន៍ពេលទទួលមរណៈភាពឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

200% នៃទឹកប្រាក់ធានារ៉ាប់រងដោយគ្រោះចៃដន្យ

បង់តាមបញ្ជាអចិន្រ្តៃយ៍ទទួលបានការបញ្ចុះតម្លៃ

2% ប្រចាំឆ្នាំ

ទឹកប្រាក់ធានារ៉ាប់រងអប្បរមា

$2,000 សម្រាប់អាយុ 18-39 ឆ្នាំ

$3,000 សម្រាប់អាយុ  40-50 ឆ្នាំ

ទឹកប្រាក់ធានារ៉ាប់រងទំហំចាប់ពី $10,000

ទទួលបានការបញ្ចុះតម្លៃ 5%

លោក សំ អាយុ 35ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានរៀបការរួចហើយ។ លោក សំ មានកូនស្រីម្នាក់ឈ្មោះ ចរិយា អាយុ 3ឆ្នាំ ដែលទើបតែនឹងចូលសាលារៀន។ លោក សំ ចង់ប្រាកដថា​ "ចរិយា" នឹងអាចចូលរៀនថ្នាក់មហាវិទ្យាល័យ នៅអាយុចន្លោះ 18-19ឆ្នាំ។ បន្ទាប់ពីបានដឹងអំពីអត្ថប្រយោជន៍របស់ គាត់បានសម្រេចចិត្តទិញគម្រោង នេះដូចខាងក្រោម៖

លោក សំ នឹងទិញផលិតផល ដែលមានទំហំទឹកប្រាក់ធានារ៉ាប់រង $10,000 និងគម្រោងនៃលក្ខខណ្ឌបន្ថែម "អត្ថប្រយោជន៍ចំណូលគ្រួសារ $2,500 ។

តាមអាយុរបស់ ចរិយា គាត់ចង់ទិញបណ្ណសន្យារ៉ាប់រងដែលមានរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង 15ឆ្នាំ ដែលត្រូវជាមួយនឹងអាយុដែល ចរិយា ត្រូវចូលថ្នាក់មហាវិទ្យាល័យ។

 

បុព្វលាភរ៉ាប់រងប្រចាំឆ្នាំសរុបដែល លោក សំ ត្រូវបង់

$1,339.99*

បុព្វលាភរ៉ាប់រងដែល លោក សំ ត្រូវបង់សរុបរយៈពេល 15ឆ្នាំ គឺ

$20,099.85*

ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងសម្រាប់កូនស្រីរបស់លោក សំ ​(ចរិយា)៖

  • នៅចុងបញ្ចប់នៃឆ្នាំទី 15​ (ឆ្នាំបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ហើយក៏ជាថ្ងៃនៃអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង) អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ $25,000
  • ប្រសិនបើ លោក សំ ជ្រើសយកជម្រើស "អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងជាដំណាក់កាល" អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ $26,000

ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត៖
ក្នុងករណីមានគ្រោះអកុសលកើតឡើង

  • មិនបង្កដោយគ្រោះចៃដន្យ
  • បង្កដោយគ្រោះចៃដន្យ

$10,000

$20,000

ទទួលបាន "អត្ថប្រយោជន៍ចំណូលគ្រួសារ" ជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃផុតកំណត់នៃ បណ្ណសន្សារ៉ាប់រង

$2,500**

ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅចុងឆ្នាំទី 15

$25,000 ឬ 
$26,000 (ប្រសិន បើអ្នកទទួលផលជ្រើស យកអត្ថប្រយោជន៍ ជាតំណាក់កាល)

ហើយក្រុមគ្រួសាររបស់លោកអ្នកមិនតម្រូវអោយបង់បុព្វលាភរ៉ាប់រងទៀតឡើយ គិតចាប់ពីថ្ងៃមានគ្រោះអកុសលកើតឡើង។

 

សម្គាល់៖

* តួលេខនេះគឺ សម្រាប់បុរសក្នុងលក្ខខណ្ឌធម្មតា ហើយតម្លៃនេះបានរួមបញ្ចូលការបញ្ចុះតម្លៃផ្សេងៗ (ការបង់បុព្វលាភរ៉ាប់រងតាមរយៈបញ្ជាអចិន្ត្រៃយ៍ និង ការទិញទឹកប្រាក់ធានារ៉ាប់រងទំហំធំ) និងបុព្វលាភរ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែម។ តម្លៃនេះមិនរួមបញ្ចូលពន្ធអាករឡើយ។ ពន្ធអាករលើបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលកំណត់ដោយច្បាប់ជាធរមាន។

** អត្ថប្រយោជន៍ចំណូលគ្រួសារនឹងត្រូវផ្តល់ជូនទៅកាន់អ្នកទទួលផលជារៀងរាល់ឆ្នាំ រហូតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង បន្ទាប់ពីពេលមាន គ្រោះអកុសលកើតឡើង ហើយសំណងនេះនឹងត្រូវផ្តល់ជូននៅខួបប្រចាំឆ្នាំនៃបណ្ណសន្យារ៉ាប់រង។

សំនួរទាក់ទងនឹងផលិតផលនេះ

សម្រាប់ពត៌មានបន្ថែម និងការស្នើសុំពិសេស។

* តម្រូវឲ្យបំពេញ
នាមត្រកូល *
នាមខ្លួន *
ប្រពន្ធ័ទំនាក់ទំនង (សូមផ្ដល់លេខទូរសព្ទ័/អុីម៉ែល)។ *
ពេលវេលាដែលអាចទំនាក់ទំនងបាន (ជ្រើសរើសមួយ) *

 

សម្រាប់ព័ត៌មានបន្ថែម

customer-service-kh

ទំនាក់ទំនង

យើងខ្ញុំសូមស្វាគមន៍រាល់ចម្ងល់និងមតិយោបល់របស់លោកអ្នកជាមួយនឹងសេវាអតិថិជនដែលតែងតែខ្នះខ្នែងក្នុងការផ្តល់ ជូនលោកអ្នក។

ស្វែងយល់បន្ថែម
Back to Top