edusaveXtra

សេវាធានារ៉ាប់រងអាយុជីវិតជួយលោកអ្នកការពារប្រាក់បម្រុងការសិក្សាពេលអនាគត របស់កូនៗ

ឪពុកម្តាយគ្រប់រូបតែងមានក្តីស្រមៃសម្រាប់អនាគតកូនៗរបស់ពួកគាត់ ចាប់តាំងពីពេលកូនៗចាប់កំណើត ហើយក្តីស្រមៃនេះចេះតែ កើនឡើងឥតឈប់ឈរ។ អ្វីដែល ធ្វើឲ្យក្តីស្រមៃរបស់លោកអ្នកនៅថ្ងៃនេះក្លាយជាការពិតនៅថ្ងៃអនាគតនោះគឺ កូនៗ របស់លោកអ្នក បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។

ចំនុចសំខាន់

edusave-xtra-10-12-15-years-kh

ជម្រើសនៃរយៈពេលបង់បុព្វលាភរ៉ាប់រង

edusave-xtra-annually-semi-annually-and-monthly-kh

ជម្រើសនៃការបង់បុព្វលាភរ៉ាប់រង

សេចក្តីលម្អិតអំពីផលិតផល

អាយុដែលអាចជាវបាន

18-50 ឆ្នាំ

អាយុផុតកំណត់

60​ឆ្នាំ

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

10,12,15 ឆ្នាំ

ជម្រើសនៃការបង់បុព្វលាភរ៉ាប់រង

ប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ

វិធីសាស្រ្តបង់បុព្វលាភរ៉ាប់រង

សាច់ប្រាក់

បញ្ជាអចិន្រ្តៃយ៍

អត្ថប្រយោជន៍កាលបរិច្ឆេទផុតកំណត់

បាទ

អត្ថប្រយោជន៍ពេលទទួលមរណៈភាពឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

200% នៃទឹកប្រាក់ធានារ៉ាប់រងដោយគ្រោះចៃដន្យ

បង់តាមបញ្ជាអចិន្រ្តៃយ៍ទទួលបានការបញ្ចុះតម្លៃ

2% ប្រចាំឆ្នាំ

ទឹកប្រាក់ធានារ៉ាប់រងអប្បរមា

$2,000 សម្រាប់អាយុ 18-39 ឆ្នាំ

$3,000 សម្រាប់អាយុ  40-50 ឆ្នាំ

ទឹកប្រាក់ធានារ៉ាប់រងទំហំចាប់ពី $10,000

ទទួលបានការបញ្ចុះតម្លៃ 5%

លក្ខខណ្ឌបន្ថែម

អត្ថប្រយោជន៍មាតាបិតា៖

អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ការពារបន្ថែមសម្រាប់ស្វាមី/ភរិយារបស់លោកអ្នកនៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនោះ លោកអ្នកក៏អាចទិញ គម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។

  • សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ។ យ៉ាងណាម៉ិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តន៍ចំពោះទំហំនៃទឹកប្រាក់ធានារ៉ាប់រងដែលស្វាមី/ភរិយាអាចជាវបាន។

អត្ថប្រយោជន៍ចំណូលគ្រួសារ៖

អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដោយគ្រួសាររបស់លោកអ្នកនឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះសម្រាប់ ខ្លួនអ្នកផ្ទាល់ក៏ដូចជាស្វាមី/ភរិយារបស់លោកអ្នកបានផងដែរ។

  • សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងក្នុងករណីមានគ្រោះអកុសលកើតឡើង។ ទឹកប្រាក់ធានារ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែមនេះគឺមានចំនួនស្មើ 25%* នៃទឹកប្រាក់ធានារ៉ាប់រងនៃគម្រោង

មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើង។

*លោកអ្នកអាចជ្រើសរើសទំហំទឹកប្រាក់ណាមួយដែលមានចំនួនរហូតដល់ 50%នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផល

លោកស្រី ចិន្តា អាយុ 35ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានរៀបការរួចហើយ។លោកស្រី ចិន្តា មានកូនស្រីម្នាក់ឈ្មោះ ចរិយា អាយុ 3ឆ្នាំ ដែលទើបតែនឹងចូលសាលារៀន។ លោកស្រី ចិន្តា ចង់ប្រាកដថា​ "ចរិយា" នឹងអាចចូលរៀនថ្នាក់មហាវិទ្យាល័យ នៅអាយុចន្លោះ 18-19ឆ្នាំ។ បន្ទាប់ពីបានដឹងអំពីអត្ថប្រយោជន៍របស់ គាត់បានសម្រេចចិត្តទិញគម្រោង នេះដូចខាងក្រោម៖

លោកស្រី ចិន្តា នឹងទិញផលិតផល ដែលមានកញ្ចប់ទឹកប្រាក់ $10,000 និងគម្រោងនៃលក្ខខណ្ឌបន្ថែម "អត្ថប្រយោជន៍ចំណូលគ្រួសារ $1,000

តាមអាយុរបស់ ចរិយា គាត់ចង់ទិញបណ្ណសន្យារ៉ាប់រងដែលមានរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង 15ឆ្នាំ ដែលត្រូវ ជាមួយនឹងអាយុដែល ចរិយា ត្រូវចូលថ្នាក់មហាវិទ្យាល័យ។

 

 

បុព្វលាភរ៉ាប់រងប្រចាំឆ្នាំសរុបដែល លោកស្រី ចិន្តា ត្រូវបង់

$594.12*

បុព្វលាភរ៉ាប់រងដែល លោកស្រី ចិន្តា ត្រូវបង់សរុបរយៈពេល 15ឆ្នាំ គឺ

$8,911.80*

ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងសម្រាប់កូនស្រីរបស់លោកស្រី ចិន្តា  ​(ចរិយា)៖

-នៅចុងបញ្ចប់នៃឆ្នាំទី 15​ (ឆ្នាំបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ហើយក៏ជាថ្ងៃនៃអត្ថប្រយោជន៍នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង) អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ $10,000

-ប្រសិនបើ លោកស្រី ចិន្តា  ជ្រើសយកជម្រើស "អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងជាដំណាក់កាល" អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ $10,400

ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត៖
ក្នុងករណីមានគ្រោះអកុសលកើតឡើង

  • មិនបង្កដោយគ្រោះចៃដន្យ
  • បង្កដោយគ្រោះចៃដន្យ

$10,000

$20,000

ទទួលបាន "អត្ថប្រយោជន៍ចំណូលគ្រួសារ" ជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃផុតកំណត់នៃ បណ្ណសន្សារ៉ាប់រង

$1,000**

ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅចុងឆ្នាំទី 15

$10,000 ឬ 
$10,400

ហើយក្រុមគ្រួសាររបស់លោកអ្នកមិនតម្រូវអោយបង់បុព្វលាភរ៉ាប់រងទៀតឡើយ គិតចាប់ពីថ្ងៃមានគ្រោះអកុសលកើតឡើង

 

សំគាល់

* តួលេខនេះគឺ សម្រាប់ស្ត្រីក្នុងលក្ខខណ្ឌធម្មតា ហើយតម្លៃនេះបានរួមបញ្ចូលការបញ្ចុះតម្លៃផ្សេងៗ (ការបង់បុព្វលាភរ៉ាប់រងតាមរយៈបញ្ជាអចិន្ត្រៃយ៍ និង ការទិញទឹកប្រាក់ធានារ៉ាប់រងទំហំធំ) និងបុព្វលាភរ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែម។ តម្លៃនេះមិនរួមបញ្ចូលពន្ធឡើយ។

** អត្ថប្រយោជន៍ចំណូលគ្រួសារនឹងត្រូវផ្តល់ជូនទៅកាន់អ្នកទទួលផលជារៀងរាល់ឆ្នាំ រហូតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង បន្ទាប់ពីពេលមាន គ្រោះអកុសលកើតឡើង ហើយសំណងនេះនឹងត្រូវផ្តល់ជូននៅខួបប្រចាំឆ្នាំនៃបណ្ណសន្យារ៉ាប់រង។

 

និមិត្តសញ្ញា

ការផ្តល់ជូនពិឈសស

 
  • ទទួលបានសៀវភៅសិក្សាមួយឈុតដោយឥតគិតថ្លៃសម្រាប់វគ្គដំបូង (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
 
  • ទទួលបានសៀវភៅសិក្សាមួយឈុតដោយឥតគិតថ្លៃសម្រាប់វគ្គដំបូង (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
 
  • ឥតគិតថ្លៃលើថ្លៃចុះឈ្មោះចូលរៀន
 
  • បញ្ចុះតម្លៃ 100% លើថ្លៃរដ្ធបាលសម្រាប់កម្មវិធីសិក្សាចំណេះដឹងទូទៅ
  • បញ្ចុះតម្លៃ 50% លើថ្លៃសម្ភាៈសម្រាប់កម្មវិធីភាសាអង់គ្លេសទូទៅ
 
  • ឥតគិតថ្លៃលើថ្លៃចុះឈ្មោះចូលរៀន 20$
  • បញ្ចុះតម្លៃ 10% សម្រាប់សម្ភារៈចាប់ផ្តើមដំបូង
 
  • បញ្ចុះតម្លៃ 10% លើថ្លៃសិក្សា រហូតដល់សិស្សបញ្ចប់កម្មវិធីដែលបានចុះឈ្មោះចូលរៀន (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
 
  • សម្រាប់ការចុះឈ្មោះចូលរៀនដោយសិស្សម្នាក់ ទទួលបានការបញ្ចុះតម្លៃ 50% លើថ្លៃចុះឈ្មោះ
  • សម្រាប់ការចុះឈ្មោះជាក្រុម ទទួលបានការបញ្ចុះតម្លៃទៅតាមអត្រាដែល
 
  • សម្រាប់ការចុះឈ្មោះចូលរៀនដោយសិស្សម្នាក់ ទទួលបានការបញ្ចុះតម្លៃ 50% លើថ្លៃចុះឈ្មោះចូលរៀន
  • សម្រាប់ការចុះឈ្មោះជាក្រុម ទទួលបានការបញ្ចុះតម្លៃទៅតាមអត្រាដែលផ្តល់ជូន
 
  • បញ្ចុះតម្លៃ 10% លើថ្លៃសិក្សា រហូតដល់សិស្សបញ្ចប់កម្មវិធីដែលបានចុះឈ្មោះចូលរៀន (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
 
  • បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 5% លើរបស់ក្មេងលេងនៅគ្រប់សាខាទាំងអស់របស់ ថយស៍&មី
 
  • បញ្ចុះតម្លៃ 15% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 10% លើការទិញទំនិញ និងសេវាកម្មគ្រប់ប្រភេទ
 
  • ប្រឹក្សាទូទៅ ពិនិត្យ និងអប់រំសុខភាពមាត់ធ្មេញឥតគិតថ្លៃ
  • បញ្ចុះតម្លៃ 10% លើសេវាដែលបានជ្រើសរើស
 
  • បញ្ចុះតម្លៃ 50% លើថ្លៃបន្ទប់
  • បញ្ចុះតម្លៃ 5% (មិនរួមបញ្ចូលថ្លៃវេជ្ជបណ្ឌិត)
 
  • 5% discount for total purchases
 
  • ទទួលបានល្បឿនបន្ថែមលើគម្រោងដែលមានស្រាប់ពី 512Kbps ទៅ 1Mbps
 
  • បញ្ចុះតម្លៃ 10% រាល់ការចុះឈ្មោះថ្មី
 
  • បញ្ចុះតម្លៃ 10% (លើកលែងម៉ាស៊ីន ក្រដាសថតចំលង Cartridge & Toner ប៊ិចប្រណិត និងឧបករណ៍អេឡិចត្រូនិច)
 
  • បញ្ចុះតម្លៃ 5% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 25% ពេលទិញបណ្ណទិញទំនិញ កាតសមាជិក និងសមាជិកVIP
 
  • បញ្ចុះតម្លៃ 7% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 10% លើថ្លៃសិក្សា
 
  • បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
 
  • បញ្ចុះតម្លៃ 5% លើការទូទាត់សរុបs
 
  • បញ្ចុះតម្លៃ 10% លើថ្លៃសិក្សារហូតដល់ថ្នាក់ទី12
 
  • ទទួលបានតម្លៃពិសេសត្រឹមតែ $10.50 សម្រាប់មនុស្សម្នាក់
 
  • បញ្ចុះតម្លៃ 10% លើថ្លៃសិក្សានៅសាខាភ្នំពេញ បាត់ដំបង និងសៀមរាប
 
  • បញ្ចុះតម្លៃ 5% លើការទូទាត់សរុប

 

ពាណិជ្ជសញ្ញាខាងលើនេះ គឺជាដៃគូសហការរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលផ្តល់ជូនការបញ្ចុះតម្លៃពិសេសជូនដល់អតិថិជន។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមរក្សាសិទ្ធិក្នុងការកែប្រែលើដៃគូសហការណាមួយដោយពុំចាំបាច់មានការជូនដំណឹងជាមុន។

សំនួរទាក់ទងនឹងផលិតផលនេះ

សម្រាប់ពត៌មានបន្ថែម និងការស្នើសុំពិសេស។

* តម្រូវឲ្យបំពេញ
នាមត្រកូល *
នាមខ្លួន *
ប្រពន្ធ័ទំនាក់ទំនង (សូមផ្ដល់លេខទូរសព្ទ័/អុីម៉ែល)។ *
ពេលវេលាដែលអាចទំនាក់ទំនងបាន (ជ្រើសរើសមួយ) *

 

សម្រាប់ព័ត៌មានបន្ថែម

customer-service-kh

ទំនាក់ទំនង

យើងខ្ញុំសូមស្វាគមន៍រាល់ចម្ងល់និងមតិយោបល់របស់លោកអ្នកជាមួយនឹងសេវាអតិថិជនដែលតែងតែខ្នះខ្នែងក្នុងការផ្តល់ ជូនលោកអ្នក។

ស្វែងយល់បន្ថែម
Back to Top