our brand logo

កេរ្តិ៍ឈ្មោះនៃស្លាកសញ្

ព្រូដិនសល ​តែងតែស្តាប់​និងតែងតែយល់​ពីក្តីសង្ឃឹម​ និង​ក្តីស្រមៃ​របស់អតិថិជន ​រាប់លាននាក់​ជុំវិញពិភពលោក។​ និមិត្តសញ្ញា ព្រូដិនសល​ ​ បង្កប់នូវអត្ថន័យ ទស្សនៈវិជ្ជាយ៉ាងជ្រាលជ្រៅ (សម្លឹងមើលទៅកញ្ចក់ គាត់មើលឃើញពិភព លោក និងខ្លួនគាត់យ៉ាងពិតប្រាកដ)។ គាត់ក៏រម្លឹកដល់យើងថានៅក្នុងពិភព លោកនេះ យើងគឺជាក្រុមហ៊ុនមួយដែលមានចរិក​​លក្ខណៈ និងសន្តានចិត្តដ៏ ប្រសើរ។​ លទ្ធភាព និងបំណងប្រាថ្នារបស់យើង​​ដែលតែងតែយល់ពីអ្នក​ ហើយ​បង្កលទ្ធភាពឲ្យយើងអាចប្រមើលមើលឃើញតម្រូវការផលិតផល និងសេវា របស់ប្រជាជនគ្រប់រូប គ្រប់ទីកន្លែង។

 

អំពីនិមិត្តរូបព្រូដិនស៏

ព្រូដិនស៍ ​ត្រូវបានយកមកប្រើប្រាស់តំណាងស្លាកសញ្ញា​ក្រុមហ៊ុ​ន ​ព្រូដិនសល ជាសាធារណៈ​ចាប់តាំងពីឆ្នាំ 1848 នៅពេលរូបនេះ​ត្រូវបាន​ប្រើប្រាស់​​ដំបូងលើ ត្រារបស់ក្រុមហ៊ុន។​ និមិត្តរូប ព្រូដិនស៍ គឺសំដៅលើ គុណធម៌ មួយក្នុងចំណោម គុណធម៌ទាំង4 គឺ ភាពឈ្លាសវៃ យុត្តិធម៌ ភាពអំណត់ ភាពប្រយ័ត្នប្រយែង។ នាសម័យក្រិច និងរ៉ូម៉ាំង និមិត្តរូប ព្រូដិនស៍ សំដៅដល់និមិត្តរូបនារីដែលកាន់ កញ្ចក់ និង ​សត្វពស់។ គាត់ក៏អាចកាន់ត្រីវិស័យដែលតំណាងឲ្យសុភវិនិច្ឆ័យដ៏ ត្រឹមត្រូវ ឬក៏កាន់សៀវភៅ ឬដងអំបោះ ។

Back to Top