អំពី ព្រូដិនសលកម្ពុជា

logo_prudential_aboutus

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ហៅកាត់ថា ព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែ មករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជនក៏ដូចជាការធ្វើសិក្ខាសាលានានាស្តី ពីសេវាធានា រ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស*។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុនព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និង សន្សំជូនអតិថិជនរបស់ខ្លួន។

* ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអន្តរជាតិដែលបម្រើអតិថិជនជាង ២៤លាននាក់ នៅជុំវិញពិភពលោក ហើយមានទ្រព្យ ៧៥១ពាន់លានដុល្លារអាម៉េរិក ក្រោមការ គ្រប់គ្រងរបស់ខ្លួន (គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ ២០១៦) ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មិនជាប់ ពាក់ព័ន្ធជាមួយក្រុមហ៊ុន Prudential Financial Inc ដែលជាក្រុមហ៊ុនមួយមាន មូលដ្ឋាននៅសហរដ្ឋអាមេរិកនោះឡើយ។

engagement-ribbon-our-company-640x480

ប្រវត្តិសាស្ត្ររបស់យើង

ក្រុមហ៊ុន ព្រូដិនសល មាននូវប្រវត្តិដ៏រឹងមាំយូរអង្វែងនៅទ្វីបអាស៊ី ជាមួយវត្តមានជាង 80ឆ្នាំ នៅក្នុងតំបន់។

ស្វែងយល់បន្ថែម
engagement-ribbon-our-company-640x480

កេរ្តិ៍ឈ្មោះនៃស្លាកសញ្ញា

ព្រូដិនស៍ ​ត្រូវបានយកមកប្រើប្រាស់តំណាងស្លាកសញ្ញា​ក្រុមហ៊ុ​ន ​ព្រូដិនសល ជាសាធារណៈ​ចាប់តាំងពីឆ្នាំ 1848 នៅពេលរូបនេះ​ត្រូវបាន​ប្រើប្រាស់​​ដំបូងលើ ត្រារបស់ក្រុមហ៊ុន។​

ស្វែងយល់បន្ថែម
engagement-ribbon-our-company-640x480

គុណតម្លៃរបស់យើង

ច្នៃប្រឌិត និងបង្កើតឱកាស តែងតែយកចិត្តទុកដាក់ និងយល់ កិច្ចសហការ និង ឧត្តមភាព

ស្វែងយល់បន្ថែម
Back to Top