FAQ

1. សំនួរទូទៅ

  • លោកអ្នកអាចពិនិត្យតារាងបង់បុព្វលាភធានារ៉ាប់រងនៅក្នុងកញ្ចប់បណ្ណសន្យារ៉ាប់រងរបស់លោកអ្នក (សម្រាប់បណ្ណសន្យារ៉ាប់រងដែលបានចេញចាប់ពីថ្ងៃទី 15 កញ្ញា 2016)។ ឬ
  • លោកអ្នកក៏អាចទាក់ទងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនយើងខ្ញុំតាមរយៈទូរស័ព្ទលេខ​(+855)23 964 222 ឬ 1800 21 22 23 (ឥតគិតថ្លៃ) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទ​រហូតដល់ថ្ងៃសុក្រ ពីម៉ោង 7:30នាទីព្រឹក ដល់ម៉ោង 6:00នាទីល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ) ។

ក្រៅពីនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជាក៏មានផ្ញើសាររម្លឹកជាភាសារខ្មែរ (SMS) ដោយស្វ័យប្រវត្តិជូនលោកអ្នកដូចមានបញ្ជាក់ជូនខាងក្រោម៖

  • 15ថ្ងៃ មុនដល់ថ្ងៃបង់បុព្វលាភធានារ៉ាប់រងសម្រាប់ភាពញឹកញាប់នៃការបង់បុព្វលាភធានារ៉ាប់រងជាប្រចាំខែ (សម្រាប់តែការបង់ខែទីបួន)។
  • 30ថ្ងៃ និង 15ថ្ងៃ មុនដល់ថ្ងៃកំណត់បង់បុព្វលាភធានារ៉ាប់រងសម្រាប់ការបង់ប្រចាំឆមាស និងប្រចាំឆ្នាំ។
  • លោកអ្នកត្រូវបំពេញសំណើសុំផ្លាស់ប្តូរវិធីទូទាត់បុព្វលាភធានារ៉ាប់រង ហើយបញ្ជូនសំណើសុំនោះទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក​ ឬផ្ញើមកកាន់មជ្ឈមណ្ឌល
    ផ្តល់សេវាអតិថិជន ឬផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈ [email protected]
    បុព្វលាភធានារ៉ាប់រងរបស់លោកអ្នកនឹងត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីលោកអ្នកបានប្តូរ
    វិធីទូទាត់បុព្វលាភធានារ៉ាប់រង។

លោកអ្នកត្រូវលុបចោលបញ្ជាអចិន្ត្រៃយ៍ចាស់ប្រសិនបើមាន ឬដាក់សំណើសុំប្រើប្រាស់សេវាបញ្ជាអចិន្រ្តៃយ៍ថ្មីនៅធនាគាររបស់លោកអ្នកប្រសិនបើលោកអ្នកជ្រើសរើសការបង់បុព្វលាភធានារ៉ាប់រងតាមរយៈ​គណនីធនាគារ។

កំណត់សម្គាល់៖
ការផ្លាស់ប្តូររបៀបទូទាត់បុព្វលាភរ៉ាប់រងនឹងមានសុពលភាពសម្រាប់បណ្ណសន្យារ៉ាប់រងដល់ថ្ងៃគម្រប់ខួបតែប៉ុណ្ណោះ។ សូមផ្ញើសំណើសុំរបស់លោកអ្នកឲ្យបាន30ថ្ងៃ មុនដល់ថ្ងៃគម្រប់ ខួបនៃបណ្ណសន្យារ៉ាប់រង។

លោកអ្នកត្រូវបំពេញសំណើសុំកែប្រែព័ត៌មានអតិថិជនដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចជា​ (អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែល ។ល។​) ហើយបញ្ជូនពាក្យស្នើសុំនោះទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក​ ឬផ្ញើមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន ឬផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជាតាមរយៈ [email protected]

លោកអ្នកអាចផ្លាស់ប្តូរ ឬបន្ថែមអ្នកទទួលផលរបស់លោកអ្នកគ្រប់ពេលដោយគ្រាន់តែបំពេញសំណើសុំកែប្រែព័ត៌មានអ្នកទទួលផល ហើយបញ្ជូនពាក្យស្នើសុំនោះទៅកាន់អ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក ឬផ្ញើមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន ឬ ផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈ [email protected] ដោយភ្ជាប់មកជាមួយនូវឯកសារដែលទាក់ទងដូចជា៖

  • អត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន/បណ្ណបើកបរ ឬ សំបុត្រកំណើត(អាយុក្រោម18ឆ្នាំ)
  • ភស្តុតាងនានាដែលបញ្ជាក់អំពីទំនាក់ទំនងរវាងអ្នកត្រូវបានធានារ៉ាប់រង និងអ្នក

ទទួលផលថ្មីដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រកំណើត។

លោកអ្នកអាចទាក់ទងអ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក ឬទូរស័ព្ទទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ (+855)23 964 222/ 1800 21 22 23 (ឥតគិតថ្លៃ) ឬផ្នែកទាមទារសំណងតាមរយៈទូរស័ព្ទលេខ (+855)95 964 222 (24ម៉ោងក្នុងមួយសប្តាហ៍) ឬអញ្ជើញមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00ព្រឹក ដល់ម៉ោង 5:30នាទីល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ)។ សូមភ្ជាប់មកជាមួយនូវឯកសារដែលចាំបាច់ដូចជា៖

  • សំណើទាមទារសំណង
  • អត្តសញ្ញាណបណ្ណសម្គាល់ខ្លួនរបស់អ្នកទទួលផល
  • វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតច្បាប់ដើម ឬលិខិតបញ្ជាក់អំពីការបាត់វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតច្បាប់ដើម ប្រសិនបើមាន។
  • លិខិតមរណភាព ឬលិខិតបញ្ជាក់អំពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
  • ភស្តុតាងនានាដែលបញ្ជាក់អំពីគ្រោះថ្នាក់ ជំងឺ ការព្យាបាលផ្សេងៗដែលចេញពីមនី្ទរពេទ្យ គ្លីនិក ឬអាជ្ញាធរមានសមត្ថកិច្ច។

កំណត់សម្គាល់៖ ឯកសារបន្ថែមផ្សេងៗទៀតអាចនឹងតម្រូវឲ្យមាន ដោយអាស្រ័យតាមលក្ខណៈនៃ ព្រឹត្តិការណ៍ទាមទារសំណង។

លោកអ្នកអាចស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកឡើងវិញក្នុងរយៈពេលម្ភៃបួន(24)ខែគិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងអស់សុពលភាពបណ្តោះអាសន្នប៉ុន្តែមិនឲ្យ ហួសកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងឡើយ។ លោកអ្នកតម្រូវឲ្យ៖

  • បំពេញសំណើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ
  • បង់បុព្វលាភរ៉ាប់រងដែលមិនទាន់បង់ទាំងអស់។ ប្រសិនបើលោកអ្នកបង់បុព្វលាភរ៉ាប់រងជា ប្រចាំខែ លោកអ្នកត្រូវបង់បុព្វលាភរ៉ាប់រងដែលមិនទាន់បង់ទាំងអស់ និងបង់បន្ថែមនូវបុព្វលាភរ៉ាប់រងមួយខែបន្ថែមទៀត។
  • បំពេញបែបបទប្រកាសសុខភាព

កំណត់សម្គាល់៖ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្ន គឺអាចតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មី ប្រសិនបើស្ថានភាពសុខភាពលោកអ្នកមានការប្រែប្រួល។ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្នលើសពីប្រាំមួយ (6)ខែ គឺតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មីដោយយោងតាម ខ និងលក្ខខណ្ណ។

ប្រសិនបើលោកអ្នកខកខានបង់បុព្វលាភធានារ៉ាប់រងនៅថ្ងៃកំណត់នៃការបង់ដោយប្រការណាមួយ លោកអ្នកមានរយៈពេល30ថ្ងៃដើម្បីបង់ ហើយក្នុងរយៈពេលនេះលោកអ្នកនៅតែទទួលបានការធានារ៉ាប់រងពេញលេញដូចធម្មតា។ លើសពី30ថ្ងៃ បន្ទាប់​​​​​​​​ពី​ថ្ងៃកំណត់បង់បុព្វលាភធានារ៉ាប់រង ប្រសិនបើលោកអ្នកនៅតែខកខានបង់បុព្វលាភធានារ៉ាប់រង នោះ
បណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងត្រូវអស់សុពលភាពជាបណ្តោះអាសន្ន ហើយលោកអ្នកនឹងមិនទទួលបានការធានារ៉ាប់រងទៀតឡើយ។  ។ ចំពោះបណ្ណសន្យារ៉ាប់រងអស់សុពលភាពជាបណ្តោះអាសន្ន លោកអ្នកនៅតែអាចស្នើសុំបន្តសុពលភាពនៃបណ្ណសន្យារ៉ាប់រង​ឡើងវិញបានក្នុងរយៈពេលម្ភៃបួន(24)ខែ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងអស់សុពលភាពបណ្តោះអាសន្ន ប៉ុន្តែមិនឲ្យហួសកាលបរិច្ឆេទផុតកំណត់នៃ​បណ្ណសន្យារ៉ាប់រងឡើយ។ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្ន គឺអាចតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មី ប្រសិនបើស្ថានភាពសុខភាពលោកអ្នកមានការប្រែប្រួល។ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្នលើសពីប្រាំមួយ(6)ខែ គឺតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មីដោយយោងតាម ខ និងលក្ខខណ្ឌ។

លោកអ្នកអាចដឹងអំពីព័ត៌មានលម្អិតនៃបុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកបានបង់តាមរយៈលិខិតជូនព័ត៌មានខួបនៃបណ្ណសន្យារ៉ាប់រង​(APS)ដែលក្រុមហ៊ុនផ្ញើជូនតាមអាសយដ្ឋានអ៊ីម៉ែល និង/ឬតាមរយៈសារជូនដំណឹង(SMS)ដែលមានតំណរភ្ជាប់ ​(Link) ដែលលោកអ្នកអាចទាញយកព័ត៌មានលម្អិតអំពីបុព្វលាភធានារ៉ាប់រងសរុបបាន។

Back to Top