ការរក្សាសិទ្ធិ និងកម្មសិទ្ធិបញ្ញា

សូមមេត្តាអានរាល់ព័ត៌មានទាំងនេះដោយប្រុងប្រយ័ត្ន។ រាល់ការមកកាន់គេហទំព័ររបស់ក្រុមហ៊ុនយើងមានន័យថាលោកអ្នកបានស្វែងយល់ និងយល់ព្រមចំពោះរាល់លក្ខខណ្ឌ ដែលមានចែងនៅទីនេះ។ យើងខ្ញុំសូមរក្សាសិទ្ធនូវរាល់ព័ត៌មានទាំងអស់ក្នុងគេហទំព័ររបស់យើងក្នុងគោលបំណងផ្សព្វផ្សាយ។ យើងខ្ញុំក៏សូមរក្សាសិទ្ធក្នុងធ្វើការផ្លាស់ប្ដូររាល់ ព័ត៌មានដោយមិនចាំបាច់មានការប្រកាសជាមុន។

 

ការរក្សាសិទ្ធិ

យើងខ្ញុំសូមបញ្ជាក់ដោយសេចក្តីប្រុងប្រយត្ន័បំផុត យើងខ្ញុំខិតខំធ្វើឲ្យរាល់ព័ត៌មានក្នុងគេហទំព័រពិតជាបច្ចុប្បន្នកាលត្រឹមត្រូវនិងពេញលេញតាមថ្ងៃដែលបានចុះផ្សាយ។ គ្មានការ តំណាង ឬការធានាណាមួយត្រូវបានធ្វើឡើងសំដៅទៅលើ ទំនុកចិត្ត ភាពត្រឹមត្រូវ ភាពពេញលេញ នៃរាល់ព័ត៌មាន។ យើងសូមបដិសេដនូវការទទួលខុសត្រូវលើការបាត់បង់ ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីការប្រើប្រាស់ ឬសកម្មភាពណាមួយដែលកើតចេញពីការជឿទុកចិត្តលើព័ត៌មានក្នុងគេហទំព័រនេះ។

ជាងនេះទៅទៀតគ្មានការធានាខុសត្រូវណាមួយចំពោះកំហុសមិនប្រក្រតី វីរុស ឬកម្មវិធីកុំព្យូទ័រដែលបង្កនូវការអន្តរាយនោះឡើយ។

 

ការភ្ជាប់

រាល់លីងដែលពុំទាក់ទងទៅនឹងគេហទំព័ររបស់យើង ហើយដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុន យើងខ្ញុំសូមរក្សារសិទ្ធិមិនទទួលខុសត្រូវចំពោះព័ត៌មានដែលភ្ជាប់នោះមិនថាលើ ផលិតផល សេវាកម្ម ឬបញ្ហាផ្សេងៗទៀត ដែលផ្តល់ជូនតាមរយៈគេហទំព័រដែលភ្ជាប់នោះទេ។

 

ការណែនាំអំពីកម្មសិទ្ធិបញ្ញា

រាល់ព័ត៌មាននៅក្នុងគេហទំព័រ គឺត្រូវបានរក្សាជាកម្មសិទ្ធិក្រុមហ៊ុនរបស់យើង ហើយយើងខ្ញុំសូមរក្សាសិទ្ធិគ្រប់យ៉ា់ងទៅតាមច្បាប់កម្មសិទ្ធិបញ្ញានៃប្រទេសកម្ពុជា ព្រមទាំងការចុះបព្ជីា ការពារកម្មសិទិ្ធបញ្ញាក្នុងតំបន់។

បើករណីលោកអ្នកទាញយកចេញ ឬបោះពុម្ពនូវរាល់ព័ត៌មានផ្នែកណាមួយនៃគេហទំព័ររបស់ក្រុមហ៊ុនពួកយើងដើម្បីជាការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងគោលបំណងចែកចាយ ព័ត៌មាន សូមមេត្តារក្សានូវកម្មសិទ្ធិបញ្ញាចំពោះភាពជាម្ចាស់កម្មសិទ្ធិរបស់យើង។ សូមហាមក្នុងការកែប្រែ ការបំផ្លែង ការច្នៃ ការផ្សព្វផ្សាយ ឬការផលិតឡើងវិញនូវរាល់ ព័ត៌មាននានារបស់ក្រុមហ៊ុនយើង ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម មិនថាជាផ្នែក ឬទាំងស្រុងដោយគ្មានការអនុញ្ញាតនោះឡើយ។

 

ការរក្សាសិទ្ធិចំពោះការវិនិយោគទុន

យើងខ្ញុំសូមបញ្ជាក់ថា លទ្ធផលសមេ្រចពីអតីតកាលមិនមែនជាមគ្គុទេសណ៍ឆ្លុះបព្ចាំាងពីអនាគតនោះទេ។ កំរិតមូលដ្ឋាននិងការបន្ធូបន្ថយពន្ធអាចមានការផ្លាស់ប្តូរ។ តម្លៃដែល ពាក់ព័ន្ធនិងការបន្ធូបន្ថយពន្ធ គឺអាស្រ័យលើកាលៈទេសៈដោយឡែកនីមួយៗរបស់វិនិយោគិន។ ចំពោះការវិនិយោគអាចមានករណីឡើងចុះនៃតម្លៃ ដូចនេះប្រាក់ចំណេញអាច ឡើងឬចុះ ហើយវិនិយោគិនអាចនឹងទទួលប្រាក់កម្រៃមិនដូចរំពឹងទុក្ខតាមចំនួនប្រាក់ដែលបានវិនិយោគ។

 

© Copyright 2017. All rights reserved.

Back to Top