PRUretirement

តើការចូលនិវត្តន៍មានន័យដូចម្តេច?
ក្រោយពីការខិតខំធ្វើការប្រកបអាជីវកម្មជាច្រើនឆ្នាំ មនុស្សគ្រប់រូបគួរតែទទួលបានពេលវេលាចូលនិវត្តន៍ប្រកបដោយភាពរីករាយ។ ដូចច្នេះពេលវេលាចូលនិវត្តន៍ គឺជារយៈពេលដែលមនុស្សគ្រប់រូបសម្រាកដោយឈប់រកចំណូលពីការងារអាជីវកម្ម។

តើ PRUretirement-logo ជាអ្វី?
PRUretirement-logo គឺជាកញ្ចប់ប្រាក់ចូលនិវត្តន៍ រៀបចំឡើងជាពិសេសសម្រាប់លោកអ្នក។

អត្ថប្រយោជន៍

អត្ថប្រយោជន៍កញ្ចប់ផលិតផល PRUretirement-logo

Ø  ករណីគ្មានគ្រោះអកុសល

ü  ទទួលបានទឹកប្រាក់នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង (Maturity Benefit)

Ø  ករណីមានគ្រោះអកុសល

ü  ទឹកប្រាក់ធានារ៉ាប់រង (របស់ផលិតផល edusave Logo) + 110% នៃបុព្វលាភរ៉ាប់រង នៃផលិតផលបំពេញបន្ថែមដែលបានបង់សរុបគិតត្រឹមថ្ងៃនៃការទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

ü  មិនចាំបាច់បង់បុព្វលាភរ៉ាប់រងរហូតចប់កិច្ចសន្យា

ü  ទទួលបានទឹកប្រាក់នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង​ (របស់ផលិតផល edusave Logo)

 

អត្ថប្រយោជន៍ផលិតផល edusave Logo

អត្ថប្រយោជន៍នៅកាលបរិច្ឆេទផុតកំណត់ នៃបណ្ណសន្យារ៉ាប់រង

250% នៃបុព្វលាភរ៉ាប់រងសរុប(15ឆ្នាំ)

230% នៃបុព្វលាភរ៉ាប់រងសរុប (12 ឆ្នាំ)

220% នៃបុព្វលាភរ៉ាប់រងសរុប (10 ឆ្នាំ)

(អត្ថប្រយោជន៍នៅកាលបរិចេ្ឆទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នៅតែទទួលបានទោះបីជាមានគ្រោះអកុសលកើតឡើងក៏ដោយ)

អត្ថប្រយោជន៍ធានារ៉ាប់រង (នៅពេលមានគ្រោះអកុសល)

100% នៃទឹកប្រាក់ធានារ៉ាប់រងដោយកត្តាដែលមិនបណ្តាលដោយ គ្រោះថ្នាក់ចៃដន្យ

200% នៃទឹកប្រាក់ធានារ៉ាប់រង កត្តាគ្រោះថ្នាក់ចៃដន្យ

 

អត្ថប្រយោជន៍ផលិតផលបំពេញបន្ថែម (Long-Term Savings Builder)

អត្ថប្រយោជន៍នៅកាលបរិច្ឆេទផុតកំណត់ នៃបណ្ណសន្យារ៉ាប់រង LTSB

130% នៃបុព្វលាភរ៉ាប់រងសរុប*(15ឆ្នាំ)

120% នៃបុព្វលាភរ៉ាប់រងសរុប* (12 ឆ្នាំ)

115% នៃបុព្វលាភរ៉ាប់រងសរុប* (10 ឆ្នាំ)

អត្ថប្រយោជន៍ធានារ៉ាប់រង (នៅពេលមានគ្រោះអកុសល)

110% នៃបុព្វលាភរ៉ាប់រង* នៃផលិតផលបំពេញបន្ថែមដែល បានបង់សរុបគិតត្រឹមថ្ងៃនៃការទទួលមរណភាព ឬពិការ ទាំងស្រុង និងជាអចិន្រ្តៃយ៍

ដំណើរការ

ឧទាហរណ៍៖ លោក សុខ រតនៈសម្បត្តិ អាយុ 45ឆ្នាំ  ជាបុគ្គលិកក្រុមហ៊ុនមានកូន 2នាក់ ។ គាត់ចង់សន្សំលុយចូលនិវត្តន៍ US$50,000

សន្សំខ្លួនឯង US$3,333.33
សន្សំជាមួយ PRUretirement-logo US$ 2,497.66*

 


ករណីសុខសប្បាយលោក សម្បត្តិ នឹងទទួលបានទឹកប្រាក់នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងចំនួន US$50,000

លោក សម្បត្តិ នឹងទទួលបាន ផលចំនេញពីការសន្សំ US$12,535.10

 

សម្គាល់៖ ទិន្នន័យទាំងនេះជាចំនួនប្រហាក់ប្រហែល។
* បុព្វលាភរ៉ាប់រងនេះមិនរួមបញ្ចូលពន្ធអាករឡើយ។ ពន្ធអាករលើបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលកំណត់ដោយច្បាប់ជាធរមាន។

អតិថិជន

បុគ្គលដែលជាកម្មវត្ថុនៃការធានាត្រូវមានអាយុចាប់ពី 18 ឆ្នាំ ទៅដល់ 50ឆ្នាំ

ខិត្តបណ្ណផ្សព្វផ្សាយ

សម្រាប់ព័ត៌មានលម្អិតពីផលិតផល សូមប្រឹក្សាជាមួយអ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬផ្នែកទំនាក់ទំនងអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា។