PRUគ្រួសារខ្ញុំ  

ធានាការពារផ្នែកហិរញ្ញវត្ថុ ដោយសេវាធានារ៉ាប់រងអាយុជីវិតដែលផ្តល់អត្ថប្រយោជន៍​ សម្បូរបែប

ចុះប្រសិនបើការធានារ៉ាប់រងថ្មីមួយដែលផ្តល់ការការពារដល់មនុស្សជាទីស្រលាញ់របស់អ្នក ហើយថែមទាំងផ្តល់នូវប្រាក់ដែលបាន បង់ទាំងអស់ត្រឡប់ទៅវិញទៀតនោះ?

អត្ថប្រយោជន៍

 តើ PRUគ្រួសារខ្ញុំ មានអត្ថប្រយោជន៍អ្វីខ្លះ?

 

1

 
ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% លើករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែល មិនបង្កដោយគ្រោះថ្នាក់ចៃដន្យ និង 200% ដោយគ្រោះថ្នាក់ចៃដន្យ

2

 
ធានាផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនៅចុងបញ្ចប់នៃរយៈពេលកំណត់នៃ បណ្ណសន្យារ៉ាប់រង ក្នុងករណីគ្មានគ្រោះអកុសលណាមួយកើតឡើងក្នុងរយៈពេល កំណត់នោះ។ ធានាផ្តល់ ជូនអត្ថប្រយោជន៍ដែលមានចំនួន 100% នៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំសរុបសម្រាប់បណ្ណសន្យារ៉ាប់រងដែលមាន រយៈពេលកំណត់ 10 ឆ្នាំ 105% សម្រាប់ 12 ឆ្នាំ និង 110% សម្រាប់ 15 ឆ្នាំ*

3

 
ធានាគ្មានការផ្លាស់ប្តូរតម្លៃបង់បុព្វលាភរ៉ាប់រងក្នុងរយៈពេលនៃ ការធានារ៉ាប់រងពីឆ្នាំទី1 រហូតដល់ឆ្នាំបញ្ចប់#

4

 
ទទួលបានការបញ្ចុះតម្លៃ 5% សម្រាប់ការបង់បុព្វលាភរ៉ាប់រង ប្រសិនបើលោកអ្នកទិញទំហំទឹកប្រាក់ធានា រ៉ាប់រងចាប់ពី 25,000 ដុល្លារ ឡើងទៅដូចដែបានកំណត់ដោយក្រុមហ៊ុន និង 2% បន្ថែមប្រសិនបើលោកអ្នក បង់បុព្វលាភរ៉ាប់រងប្រចំាឆ្នាំតាមរយៈបញ្ជាអចិន្ត្រៃយ៍

5

 
អតិថិជនអាចរីករាយជាមួយនឹងជម្រើសបង់បុព្វលាភរ៉ាប់រងត្រឹមតែ 5 ឆ្នាំផ្តាច់ ប៉ុន្តែទទួលបានការធានារ៉ាប់រង ពេញលេញនៃរយៈពេលធានារ៉ាប់រង 10 ឆ្នាំ 12 ឆ្នាំ ឬ 15 ឆ្នាំ

6

 
ទទួលបានការការពារបន្ថែមជាមួយនឹងអត្ថប្រយោជន៍នៃលក្ខខណ្ឌបន្ថែម។ ផ្តល់ជូនការធានារ៉ាប់រងសម្រាប់ មនុស្ស 2 នាក់ដោយគ្រាន់តែបង់បន្ថែមបុព្វលាភរ៉ាប់ងបន្តិចបន្តួចតែប៉ុណ្ណោះ
 

សំគាល់

#​ ករណីពិសេសត្រូវបានលើកលែង។

* អត្ថប្រយោជន៍ថ្ងៃផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រងនេះត្រូវបានគណនាតាមការបង់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំតាមធម្មតានៃគម្រោងមូលដ្ឋានទាំងអស់។ តម្លៃនេះមិនរាប់បញ្ចូលការបង់បុព្វលាភរ៉ាប់រងនៃលក្ខខណ្ឌបន្ថែម ឬពន្ធអាករណាមួយទេ។

ដំណើរការ

ឧទាហរណ៍៖ លោក "យ៉ារិទ្វ" មានអាយុ 31ឆ្នាំ និងអ្នកស្រី "សុគន្ធា" ភរិយារបស់គាត់អាយុ 29ឆ្នាំ ធ្វើការនៅក្រុមហ៊ុន ឯកជន។ ពួកគាត់មានកូនស្រី 1នាក់ អាយុជិត 1ឆ្នាំ។ ពួកគាត់ទាំងពីរនាក់បានជាវគម្រោង PRUគ្រួសារខ្ញុំ
 
ខ្ញុំបានសម្រេចចិត្តជាវ PRUគ្រួសារខ្ញុំ ដែលមានជម្រើសដូចខាងក្រោម៖
 

1

 
PRUគ្រួសារខ្ញុំ ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន 10,000ដុល្លារសម្រាប់រយៈពេល 15ឆ្នាំ

2

 
លក្ខខណ្ឌបន្ថែម៖
   

a

 
គម្រោងអត្ថប្រយោជន៍មាតាបិតាសម្រាប់ភរិយាខ្ញុំ ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន 10,000ដុល្លារ សម្រាប់រយៈពេល 15ឆ្នាំ

b

 
គម្រោងអត្ថប្រយោជន៍មាតាបិតាសម្រាប់ខ្ញុំ ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន 5,000ដុល្លារ សម្រាប់ រយៈពេល 15ឆ្នាំ

c

 
គម្រោងអត្ថប្រយោជន៍ចំណូលគ្រួសារសម្រាប់ខ្ញុំ និងភរិយាខ្ញុំដែលមានទឹកប្រាក់ធានារ៉ាប់រងសម្រាប់ ម្នាក់ៗចំនួន 2,500ដុល្លារ សម្រាប់រយៈពេល 15ឆ្នាំ
 
ផលិតផល ទឹកប្រាក់ធានារ៉ាប់រង រយៈពេលកំណត់នៃ​ ប័ណ្ណសន្យារ៉ាប់រង បុព្វលាភរ៉ាប់រង ប្រចំាឆ្នាំ USD
លោក​ "យ៉ារិទ្ធ" អ្នកស្រី "សុគន្ធា"
PRUគ្រួសារខ្ញុំ USD 10,000   15 ឆ្នាំ USD 326.63
USD 20,000**
អត្ថប្រយោជន៍មាតាបិតា USD 5,000 USD 10,000 15 ឆ្នាំ USD 70.32
USD 10,000** USD 20,000**
អត្តប្រយោជន៍ចំណូល គ្រួសារ(ជារៀងរាល់ឆ្នាំ) USD 2,500*** USD 2,500*** 15 ឆ្នាំ USD 70.32
បុព្វលាភរ៉ាប់រង ប្រចាំឆ្នាំសរុប       USD 570.521
អត្ថប្រយោជន៍កាលបរិច្ជេទផុតកំណត់ នៃប័ណ្ណសន្យារ៉ាប់រង*       USD 5,499.45*

សម្គាល់

* អត្ថប្រយោជន៍កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនេះត្រូវបានគណនាតាមការបង់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំតាមធម្មតានៃគម្រោងមូលដ្ឋានទាំងអស់។ តម្លៃនេះមិនរាប់បញ្ចូលការបង់បុព្វលាភរ៉ាប់រងនៃលក្ខខណ្ឌបន្ថែម ឬពន្ធអាករណាមួយទេ។

** ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ចៃដន្យ។

*** ផ្តល់សំណងជាប្រចាំឆ្នាំនៅថ្ងៃខួបនៃបណ្ណសន្យារ៉ាប់រងបន្ទាប់ពីបុគ្គលដែលជាកម្មវត្ថុនៃការធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍រហូតដល់ឆ្នាំបញ្ចប់នៃបណ្ណសន្យារ៉ាប់រង។

1 តម្លៃខាងលើជាតម្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំតាមរយៈបញ្ជាអចិន្រ្តៃយ៍ និងបុព្វលាភរ៉ាប់រងនៃលក្ខខណ្ឌបន្ថែម។ តម្លៃនេះមិនរួមបញ្ចូលពន្ធអាករឡើយ។ ពន្ធអាករលើបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលកំណត់ដោយច្បាប់ជាធរមាន។

អតិថិជន

បុគ្គលដែលជាកម្មវត្ថុនៃការធានាត្រូវមានអាយុចាប់ពី 18ឆ្នាំ ទៅដល់ 50ឆ្នាំ។

លក្ខខណ្ឌបន្ថែម

គម្រោងនៃលក្ខខណ្ឌបន្ថែម គឺជាការបន្ថែមការការពារផ្នែកហិរញ្ញវត្តុសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ដែលអាច ទិញភ្ជាប់បានជាមួយនឹងផលិតផល PRUគ្រួសារខ្ញុំ

លោកអ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមនេះ ដោយគ្រាន់តែចំណាយទៅលើការបង់បុព្វលាភរ៉ាប់រងបន្តិចបន្តួចតែ ប៉ុណ្ណោះ។ គម្រោងលក្ខខណ្ឌបន្ថែមដែលលោកអ្នកអាចទិញបានរួមមាន៖

I.

អត្ថប្រយោជន៍មាតាបិតា៖ អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍នៃការការពារបន្ថែមសម្រាប់ ស្វាមី/ភរិយា របស់លោកអ្នក នៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនោះ លោកអ្នកក៏ អាចទិញគម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ ចៃដន្យ។ យ៉ាងណាម៉ិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តន៍ចំពោះទំហំនៃទឹកប្រាក់ធានារ៉ាប់រងដែលប្តី ឬប្រពន្ធ អាចជាវបាន។

II.

អត្ថប្រយោជន៍ចំណូលគ្រួសារ៖ អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដោយគ្រួសាររបស់លោក អ្នក នឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះសម្រាប់ខ្លួន អ្នកផ្ទាល់ក៏ដូចជា ស្វាមី/ភរិយា របស់លោកអ្នកបានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃ ផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីមានគ្រោះអកុសលកើតឡើង។ ទឹកប្រាក់ធានារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមនេះអាចមានចំនួនធំបំផុតរហូតដល់​ 50% នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផល PRUគ្រួសារខ្ញុំ

• លោកអ្នកអាចទិញគម្រោងលក្ខខណ្ឌបន្ថែមនេះភ្ជាប់ជាមួយនឹងផលិតផល PRUគ្រួសារខ្ញុំ ​ ដោយគ្រាន់តែចំណាយបន្ថែម​ បន្តិចបន្តួចតែប៉ុណ្ណោះ។

•​ មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើយ។

ខិត្តបណ្ណផ្សព្វផ្សាយ