PRUelite

កម្មវិធី PRUelite របស់ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក

PRUelite គឺជាកម្មវិធីនៃសេវាធានារ៉ាប់រងអាយុជីវិត ដែលបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជន។ អតិថិជននៃ PRUelite នឹងទទួល​បានគុណតម្លៃ និងអត្ថប្រយោជន៍បន្ថែមពីដៃគូសហការនានាជាច្រើន។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ អតិថិជនត្រូវទិញបណ្ណសន្យារ៉ាប់រង ដែលមានបុព្វលាភរ៉ាប់រងប្រចំាឆ្នាំចាប់ពី 1,650 ដុល្លារ* ឡើងទៅ។

អត្ថប្រយោជន៍

ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% លើករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយប្រការ ណាមួយ ឬ 200% ដោយគ្រោះថ្នាក់ចៃដន្យ

ធានាផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ប្រសិនបើបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព**

ធានាគ្មានការផ្លាស់ប្តូរតម្លៃបង់បុព្វលាភរ៉ាប់រងក្នុងពេញមួយរយៈពេលនៃបណ្ណសន្យារ៉ាប់រង***

ធានាផ្តល់ជូនការបញ្ចុះតម្លៃ 5% សម្រាប់ការបង់បុព្វលាភរ៉ាប់រង ប្រសិនបើលោកអ្នកទិញទំហំទឹកប្រាក់ធានារ៉ាប់រង ចាប់ពីតម្លៃអប្បរមាដែលបានកំណត់ដោយក្រុមហ៊ុន និង 2%1 បន្ថែមប្រសិនបើលោកអ្នកបង់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំនិង តាមរយៈបញ្ជាអចិន្ត្រៃយ៍របស់ធនាគារ។

ទទួលបានកាដូពិសេស2

ទទួលបានការបញ្ចុះតម្លៃពីដៃគូសហការជាច្រើនកន្លៃង2

ការពិនិត្យសុខភាពប្រកបដោយវិជ្ជាជីវៈខ្ពស់

 

សំគាល់

1 តួរលេខនេះសម្រាប់ការបង់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំ។

2 អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូនបន្ទាប់ពី 21ថ្ងៃគិតចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង។

* តម្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំខាងលើ គឺជាតម្លៃគណនាតាមអត្រាធម្មតានៃគម្រោងមូលដ្ឋានរបស់ផលិតផល បូកនឹងបុព្វលាភរ៉ាប់រង នៃលក្ខខណ្ឌបន្ថែម(បើមាន) និងបង់តាមរយៈបញ្ជាអចិន្ត្រៃយ៍ក្រោយការរបញ្ចុះតម្លៃ។

** អត្ថប្រយោជន៍ថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនេះត្រូវបានគណនាតាមការបង់បុព្វលាភរ៉ាប់រងប្រចាំឆ្នាំតាមធម្មតានៃគម្រោងមូលដ្ឋាន ទំាងអស់។ តម្លៃនេះមិនរាប់បញ្ចូលការបញ្ចុះតម្លៃ  ការបង់បុព្វលាភរ៉ាប់រងនៃលក្ខខណ្ឌបន្ថែម  ឬពន្ធអាករណាមួយទេ។

***​ ករណីពិសេសត្រូវបានលើកលែង។

អតិថិជន

សម្រាប់អតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក  ដែលទិញបណ្ណសន្យារ៉ាប់រង ជាមួយនឹងចំនួនបុព្វលាភរ៉ាប់រងច្រើនជាងបុព្វលាភរ៉ាប់រងអប្បបរមាដូចដែលបានកំណត់ដោយក្រុមហ៊ុន។


 

សំគាល់

* តម្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំខាងលើ គឺជាតម្លៃគណនាតាមអត្រាធម្មតានៃគម្រោងមូលដ្ឋានរបស់ផលិតផល បូកនឹងបុព្វលាភរ៉ាប់រង នៃលក្ខខណ្ឌបន្ថែម(បើមាន) និងបង់តាមរយៈបញ្ជាអចិន្ត្រៃយ៍ក្រោយការរបញ្ចុះតម្លៃ។

លក្ខខណ្ឌបន្ថែម

គម្រោងនៃលក្ខខណ្ឌបន្ថែម គឺជាការបន្ថែមការការពារផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ដែលអាច ទិញភ្ជាប់បានជាមួយនឹងគម្រោង PRUelite

គម្រោងលក្ខខណ្ឌបន្ថែមផ្តល់ជូននូវការការពារបន្ថែមផ្នែកហិរញ្ញវត្ថុកាន់តែទូលំទួលាយ សម្រាប់មនុស្សជាទីស្រឡាញ់ របស់លោកអ្នក។ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមនេះ ដោយគ្រាន់តែចំណាយទៅលើការបង់ បុព្វលាភរ៉ាប់រងបន្តិចបន្តួចតែប៉ុណ្ណោះ។ គម្រោងលក្ខខណ្ឌបន្ថែមដែលលោកអ្នកអាចទិញបានរួមមាន៖

I.

អត្ថប្រយោជន៍មាតាបិតា៖ អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍នៃការការពារបន្ថែមសម្រាប់ ស្វាមី/ភរិយា របស់លោកអ្នកនៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើន ថែមទៀតនោះលោកអ្នកក៏អាចទិញគម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ ចៃដន្យ។ ទឹកប្រាក់ធានារ៉ាប់រងនៅក្រោមគម្រោងលក្ខខណ្ឌបន្ថែមនេះ អាចមានចំនួនរហូតដល់ទៅប្រាំដងនៃ ទឹកប្រាក់ធានារ៉ាប់រងនៃគម្រោងមូលដ្ឋាន។ យ៉ាងណាម៉ិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តន៍ចំពោះ ទំហំនៃទឹកប្រាក់ធានារ៉ាប់រងដែលស្វាមី/ភរិយាអាចជាវបាន។

II.

អត្ថប្រយោជន៍ចំណូលគ្រួសារ៖ អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដែលគ្រួសារ របស់លោកអ្នកនឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះ សម្រាប់ខ្លួនអ្នកផ្ទាល់ក៏ដូចជាសម្រាប់ស្វាមី/ភរិយារបស់លោកអ្នកផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីមានគ្រោះអកុសលកើតឡើង។ ទឹកប្រាក់ធានារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមនេះអាចមានចំនួនធំបំផុតរហូតដល់ 50% នៃទឹកប្រាក់ធានារ៉ាប់រងនៃគម្រោងមូលដ្ឋាន

• លោកអ្នកអាចទិញគម្រោងលក្ខខណ្ឌបន្ថែមនេះភ្ជាប់ជាមួយនឹងគម្រោងមូលដ្ឋាន PRUelite​ ដោយគ្រាន់តែចំណាយ បន្ថែមបន្តិចបន្តួចតែប៉ុណ្ណោះ។

•​ មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើយ។


 

សំគាល់

* តម្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំខាងលើ គឺជាតម្លៃគណនាតាមអត្រាធម្មតានៃគម្រោងមូលដ្ឋានរបស់ផលិតផល បូកនឹងបុព្វលាភរ៉ាប់រង នៃលក្ខខណ្ឌបន្ថែម(បើមាន) និងបង់តាមរយៈបញ្ជាអចិន្ត្រៃយ៍ក្រោយការរបញ្ចុះតម្លៃ។

ខិត្តបណ្ណផ្សព្វផ្សាយ


 

សំគាល់

* តម្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំខាងលើ គឺជាតម្លៃគណនាតាមអត្រាធម្មតានៃគម្រោងមូលដ្ឋានរបស់ផលិតផល បូកនឹងបុព្វលាភរ៉ាប់រង នៃលក្ខខណ្ឌបន្ថែម(បើមាន) និងបង់តាមរយៈបញ្ជាអចិន្ត្រៃយ៍ក្រោយការរបញ្ចុះតម្លៃ។

អត្ថប្រយោជន៍បន្ថែម

raffles
• បញ្ចុះតម្លៃ 20% លើការម៉ាស្សា និងថ្លៃបន្ទប់
• បញ្ចុះតម្លៃ 15% នៅភោជនីយដ្ឋាន Le Royal និង Café Monivong
rrh
• បញ្ចុះតម្លៃ 50% លើតម្លៃបន្ទប់
• បញ្ចុះតម្លៃ 5% (លើកលែងថ្លៃវេជ្ជបណ្ឌិត)
independence
• បញ្ចុះតម្លៃ 50% លើតម្លៃបន្ទប់
• បញ្ចុះតម្លៃ 30% លើ la cart menu
• បញ្ចុះតម្លៃ 15% លើអាហារ និងភេសជ្ជៈ
costa
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
rma
បញ្ចុះតម្លៃ 10% លើគ្រឿងបន្លាស់ និងសេវាថែទាំ
ccc
• បញ្ចុះតម្លៃ 10% លើគម្រោងសមាជិកប្រចាំឆ្នាំ (លក្ខណៈបុគ្គល ឬគ្រួសារ)
• បញ្ចុះតម្លៃ 10% លើតម្លៃបន្ទប់ធម្មតានៅសណ្ឋាគារ The CCC Hotel (សម្រាប់កាត Platinum)
van
បញ្ចុះតម្លៃ 10% សម្រាប់អាហារតែប៉ុណ្ណោះ
coffee_bean
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
ice_park
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
kidspark
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
kidscity
• បញ្ចុះតម្លៃ 10% សម្រាប់ការលេងកំសាន្ត រៀនជិះស្គី និងការចុះឈ្មោះជាសមាជិក
• 5% សម្រាប់ retail corners ការលេងជាក្រុម និងការប្រារព្ធពិធីខួបកំណើត
pph
បញ្ចុះតម្លៃរហូតដល់ 10% លើការទូទាត់សរុប
roomchang
• ប្រឹក្សាទូទៅ ពិនិត្យ និងអប់រំសុខភាពមាត់ធ្មេញឥតគិតថ្លៃ
• បញ្ចុះតម្លៃ 10% លើសេវាដែលបានជ្រើសរើស
ucarepharma
បញ្ចុះតម្លៃ 5% លើការទូទាត់សរុប
monument
បញ្ចុះតម្លៃ 10% លើសៀវភៅ និងរបស់ក្មេងលេង
Angkor-Hotel
• បញ្ចុះតម្លៃ 20% លើតម្លៃបន្ទប់ និងការម៉ាស្សា
• បញ្ចុះតម្លៃ 10% លើអាហារ និងភេសជ្ជៈ
Angkor-Paradise
• បញ្ចុះតម្លៃ 20% លើតម្លៃបន្ទប់ និងការម៉ាស្សា
• បញ្ចុះតម្លៃ 10% លើអាហារ និងភេសជ្ជៈ
somadevi_angkor_resort
• បញ្ចុះតម្លៃ 30% លើតម្លៃបន្ទប់គ្រប់ប្រភេទ
• បញ្ចុះតម្លៃ 20% លើការម៉ាស្សានៅ Banyon Spa
• បញ្ចុះតម្លៃ 15% សម្រាប់ F&B outlet
Champei-Spa
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
DreanWorldToyShop
បញ្ចុះតម្លៃ 5% (លើកលែងតម្លៃពេលមានប្រម៉ូសិន)
Larose-hotel
• បញ្ចុះតម្លៃ 20% នៅ ឡារ៉ូស ស៉្បា (La Rose Spa)
• បញ្ចុះតម្លៃ 10% នៅភោជនីយដ្ឋាន ឡារ៉ូស (សម្រាប់អាហារ)
Laurel-Logo
• បញ្ចុះតម្លៃ 20% សម្រាប់កាត Platinum
• បញ្ចុះតម្លៃ 15% សម្រាប់កាត Gold និង Silver
Sokhalay-Angkor
• បញ្ចុះតម្លៃ 30% លើតម្លៃបន្ទប់សម្រាប់កាត Platinum
• បញ្ចុះតម្លៃ 20% លើតម្លៃបន្ទប់សម្រាប់កាត Golo
• បញ្ចុះតម្លៃ 10% លើតម្លៃបន្ទប់សម្រាប់កាត Silver
• បញ្ចុះតម្លៃ 5% លើអាហារនៅភោជនីយដ្ឋាន
SoundSkool
បញ្ចុះតម្លៃ 10% លើការរៀនភ្លេងគ្រប់វគ្គ និងសៀវភៅភ្លេង
petitbateau_logo
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
petitbateau_logo
• បញ្ចុះតម្លៃ 35%​លើតម្លៃបន្ទប់
• បញ្ចុះតម្លៃ 10%​លើ a la carte menu
• បញ្ចុះតម្លៃ 10%លើការប្រើអាងទឹក ការហាត់ប្រាណ ស្ទីម និងសូណា
petitbateau_logo
សម្រាប់បុគ្គលិក និងអតិថិជនព្រូដិនសលកម្ពុជា៖ • បញ្ចុះតម្លៃ 50%​លើការធ្វើធ្មេញឲ្យស (Laser)
• បញ្ចុះតម្លៃ 30%​លើ Scaling
• បញ្ចុះតម្លៃ 25%​លើការប៉ះធ្មេញ
petitbateau_logo
• បញ្ចុះតម្លៃ 10%​ លើការស្នាក់នៅ
• បញ្ចុះតម្លៃ 5%​លើអាហារ និងភេសជ្ជៈ
• បញ្ចុះតម្លៃ 5%​លើស្ប៉ា
petitbateau_logo
• បញ្ចុះតម្លៃ 50%​ លើស្ទីម សូណា Jacuzzi និងឥតគិតថ្លៃលើការហាត់ប្រាណ និងហែលទឺក
• បញ្ចុះតម្លៃ 20%​លើអាហារ និងភេសជ្ជៈ
• បញ្ចុះតម្លៃ 10%​លើតម្លៃបន្ទប់
petitbateau_logo
• បញ្ចុះតម្លៃ 50%​លើការពិនិត្យសុខភាព
• បញ្ចុះតម្លៃ 30%​លើការប្រឹក្សា
• បញ្ចុះតម្លៃ 20%​លើការចាក់វ៉ាក់សាំង
• បញ្ចុះតម្លៃ 5%​លើការជ្រើសរើសផ្សេងទៀត
 
 

ពាណិជ្ជសញ្ញាខាងលើនេះ គឺជាដៃគូសហការរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​ ដែលផ្តល់ជូនការបញ្ចុះតម្លៃពិសេសជូនដល់អតិថិជន។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមរក្សាសិទ្ធិក្នុងការកែប្រែលើដៃគូសហការណាមួយដោយពុំចាំបាច់មានការជូនដំណឹងជាមុន។
លោកអ្នកអាចទាញយកព័ត៌មានអំពីការបញ្ចុះតម្លៃរបស់ដៃគូសហការនីមួយៗបាននៅទីនេះ!

ការបដិសេធ៖

ព័ត៌មានក្នុងគេហទំព័រនេះ គឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតសូមប្រឹក្សាជាមួយអ្នកជំនាញ / ទីប្រឹក្សាធានារ៉ាប់រង អាយុជីវិត ឬ មកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖

ទូរស័ព្ទលេខ៖ (+855)23 ​964 ​496
អ៊ីម៉ែល៖ pru.elite@prudential.com.kh