edusave XTRA

សេវាធានារ៉ាប់រងអាយុជីវិតជួយលោកអ្នកការពារប្រាក់បម្រុងការសិក្សាពេលអនាគត របស់កូនៗ

ឪពុកម្តាយគ្រប់រូបតែងមានក្តីស្រមៃសម្រាប់អនាគតកូនៗរបស់ពួកគាត់ ចាប់តាំងពីពេលកូនៗចាប់កំណើត ហើយក្តីស្រមៃនេះចេះតែ កើនឡើងឥតឈប់ឈរ។ អ្វីដែលធ្វើឲ្យក្តីស្រមៃរបស់លោកអ្នកនៅថ្ងៃនេះក្លាយជាការពិតនៅថ្ងៃអនាគតនោះគឺ កូនៗរបស់លោកអ្នក បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។

អាទិភាពចម្បង

ក.
  ការសិក្សារបស់កូនៗគឺជាអទិភាពចម្បងសម្រាប់ឪពុកម្តាយកម្ពុជា

 

 

តើអ្វីខ្លះជាអាទិភាពចម្បងសម្រាប់ឪពុកម្តាយភាគច្រើន?

សម្រាប់ផ្គត់ផ្គង់កូនៗ
(រួមមាន​ ការរស់នៅ ការសិក្សា ។ល។)
28
24
15
សម្រាប់ចំណាយលើសុខភាព
26
20
15
សម្រាប់ផ្គត់ផ្គង់គ្រួសារជាទូទៅ
17
15
16
សម្រាប់បង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន
15
15
9
សម្រាប់ជាវគេហដ្ឋាន​ អាផាតមិន​ ឬដីធ្លី
3
6
16
សម្រាប់ចូលនិវត្តន៍
3
7
11
សម្រាប់ចំណាយលើការសិក្សាផ្ទាល់ខ្លួន
3
2
3
សម្រាប់បង់សងបំណុល/កម្ចី
2
3
2
សម្រាប់អាពាហ៍ពិពាហ៍
2
3
3
សម្រាប់ជាវយានជំនិះ
4
7
ខ្ញុំមិនសន្សំ​ ឬខ្ញុំមិនមានប្រាក់សល់សម្រាប់សន្សំឡើយ
1
2
 
 
 
  អាទិភាពទី 1  
 
  អាទិភាពទី 2  
 
  អាទិភាពទី ​3

ប្រភព៖ ការស្ទង់មតិរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដោយក្រុមហ៊ុន TNS កម្ពុជា ឆ្នាំ 2013

អត្ថប្រយោជន៍

ខ.
  គម្រោងដ៏ល្អឥតខ្ចោះ សម្រាប់ការសិក្សាកូនរបស់លោកអ្នក

 
 

 
1
តើលោកអ្នកត្រូវការគម្រោងដែលធានាការសិក្សាកូនលោកអ្នក ទោះបីមានគ្រោះអកុសលកើតឡើងដែរ ឬទេ?
 
2
ភាពងាយស្រួលក្នុងការជ្រើសរើសទទួលយកប្រាក់បម្រុងការសិក្សាសរុបជាដំណាក់កាល សមស្របទៅតាមតម្រូវការរបស់លោកអ្នក
 
3
តើលោកអ្នកត្រូវការការការពារកាន់តែខ្ពស់ ដោយគ្រាន់តែបង់បុព្វលាភរ៉ាប់រងបន្ថែមបន្តិចបន្តួច ដែរឬទេ?
 
នៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា យើងតែងតែស្តាប់លោកអ្នក ដូច្នេះយើងតែងតែយល់ពីតម្រូវការរបស់លោកអ្នក។ ប្រសិនបើចម្លើយរបស់លោកអ្នក"យល់ស្រប" ទៅនឹងសំនួរទាំងបីខាងលើដូចច្នេះ edusave គឺជាគម្រោងដែលស័ក្តិសមបំផុតសម្រាប់លោកអ្នក។


គ.
  
 មានប្រយោជន៍អ្វីខ្លះ?

 
1
ធានាផ្តល់ប្រាក់បម្រុងការសិក្សាដល់កូនៗលោកអ្នក នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង(ទោះបីមាន ឬគ្មានគ្រោះអកុសលកើតឡើងក៏ដោយ)
 
2
ធានាផ្តល់ទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត ក្នុងករណីមានគ្រោះអកុសលកើតឡើង (ដែលមានទំហំទឹកប្រាក់ធានារ៉ាប់រងធំជាង ឬស្មើនឹងប្រាក់បម្រុងការសិក្សាដោយការបញ្ចូលបន្ថែមនូវ“អត្ថប្រយោជន៍មាតាបិតា”)
 
3
ជម្រើសក្នុងការទទួលយក អត្ថប្រយោជន៍ថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងសរុបអត្ថប្រយោជន៍ថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងជាដំណាក់កាល  
4
គ្មានការបង់បុព្វលាភរ៉ាប់រងជាបន្តទៀតទេ បន្ទាប់ពីមានគ្រោះអកុសលកើតឡើង 
   plus
5
ទទួលបានការបញ្ចុះតម្លៃពិសេស លើការបង់បុព្វលាភរ៉ាប់រង
 
6
ទទួលបានកាត ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីដៃគូសហការ(សូមមើលសៀវភៅអត្ថប្រយោជន៍ផ្តល់ជូនពីដៃគូសហការរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា)
 
7
កាដូអនុស្សាវរីយ៍* 
 
 

ដំណើរការ

ឃ.
  តើគម្រោង 
 នេះដំណើរការយ៉ាងដូចម្តេចសម្រាប់ខ្ញុំ?

 
 

 

លោកស្រី ចិន្តា អាយុ 35ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានរៀបការរួចហើយ។ លោកស្រី ចិន្តា មានកូនស្រីម្នាក់ ឈ្មោះ ចរិយា អាយុ 3ឆ្នាំ ដែលទើបតែនឹងចូលសាលារៀន។ លោកស្រី ចិន្តា ចង់ប្រាកដថា "ចរិយា" នឹងអាចចូល រៀនថ្នាក់មហាវិទ្យាល័យ នៅអាយុចន្លោះ 18-19ឆ្នាំ។ បន្ទាប់ពីបានដឹងអំពីអត្ថប្រយោជន៍របស់ គាត់បាន សម្រេចចិត្តទិញគម្រោងនេះដូចខាងក្រោម៖

លោកស្រី ចិន្តា នឹងទិញផលិតផល ដែលមានទំហំទឹកប្រាក់ធានារ៉ាប់រង USD 10,000 និងគម្រោង នៃលក្ខខណ្ឌបន្ថែម "អត្ថប្រយោជន៍ចំណូលគ្រួសារ" USD 400

តាមអាយុរបស់ ចរិយា គាត់ចង់ទិញបណ្ណសន្យារ៉ាប់រងដែលមានរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង 15ឆ្នាំ ដែលត្រូវ ជាមួយនឹងអាយុដែល ចរិយា ត្រូវចូលថ្នាក់មហាវិទ្យាល័យ។

បុព្វលាភរ៉ាប់រងប្រចាំឆ្នាំសរុបដែល លោកស្រី ចិន្តា  ត្រូវបង់ USD 598.69#
បុព្វលាភរ៉ាប់រងដែល លោកស្រី ចិន្តាត្រូវបង់សរុបរយៈពេល 15ឆ្នាំ គឺ USD 8,980.35#

អត្ថប្រយោជន៍របស់ សម្រាប់កូនស្រី (ចរិយា) របស់លោកស្រី ចិន្តា

ធានាផ្តល់ប្រាក់បម្រុងការសិក្សា
(ទោះបីមាន ឬគ្មានគ្រោះអកុសលកើតឡើងក៏ដោយ)
 
នៅចុងបញ្ចប់នៃឆ្នាំទី 15 (ឆ្នាំបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ហើយក៏ជាថ្ងៃនៃអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃ បណ្ណសន្យារ៉ាប់រង) អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ USD 10,000
 
ប្រសិនបើ លោកស្រី ចិន្តា ជ្រើសយកជម្រើស “អត្តប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងជា ដំណាក់កាល” អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ USD 10,400

ករណីមានគ្រោះអកុសលកើតឡើងធានាផ្តល់៖
 
ក្នុងករណីមានគ្រោះថ្នាក់អកុសលកើតឡើងដោយប្រការណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍ដែល៖
 
 
មិនបង្កដោយគ្រោះថ្នាក់ចៃដន្យ USD 10,000
 
 
បង្កដោយគ្រោះថ្នាក់ចៃដន្យ USD 20,000
 
ទទួលបាន “អត្ថប្រយោជន៍ចំណូលគ្រួសារ” ជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃផុតកំណត់នៃ បណ្ណសន្យារ៉ាប់រង USD 4001
  ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅចុងឆ្នាំទី 15 USD 10,000 or
  ការទទួលយកប្រាក់ជា 4 ដំណាក់កាលនៅឆ្នាំទី 15 16 17 និង 18 សរុប៖ USD 10,400
 
គ្មានការបង់បុព្វលាភរ៉ាប់រងជាបន្តទៀតឡើយ គិតចាប់ពីថ្ងៃមានគ្រោះអកុសលកើតឡើង

សំគាល់

* តួលេខនេះគឺ សម្រាប់ស្ត្រីក្នុងលក្ខខណ្ឌធម្មតា ហើយតម្លៃនេះបានរួមបញ្ចូលការបញ្ចុះតម្លៃផ្សេងៗ (ការបង់បុព្វលាភរ៉ាប់រងតាមរយៈបញ្ជា អចិន្ត្រៃយ៍ និងការទិញទឹកប្រាក់ធានារ៉ាប់រងទំហំធំ) និងបុព្វលាភរ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែម។ តម្លៃនេះគឺបូករួមទាំងពន្ធ។

1 “អត្ថប្រយោជន៍ចំណូលគ្រួសារ” នឹងត្រូវផ្តល់ជូនទៅកាន់អ្នកទទួលផលជារៀងរាល់ឆ្នាំ រហូតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង បន្ទាប់ពីពេលមានគ្រោះអកុសលកើតឡើង ហើយសំណងនេះនឹងត្រូវផ្តល់ជូននៅខួបប្រចាំឆ្នាំនៃបណ្ណសន្យារ៉ាប់រង។

# សម្រាប់អតិថិជន PRUelite តែប៉ុណ្ណោះ

អតិថិជន

បុគ្គលដែលជាកម្មវត្ថុនៃការធានា ត្រូវមានអាយុចាប់ពី 18ឆ្នាំ ទៅដល់ 50ឆ្នាំ។

លក្ខខណ្ឌបន្ថែម

គម្រោងនៃលក្ខខណ្ឌបន្ថែម គឺជាការបន្ថែមការការពារផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ដែលអាចទិញភ្ជាប់បានជាមួយនឹងគម្រោង

លោកអ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមនេះ ដោយគ្រាន់តែចំណាយទៅលើការបង់បុព្វលាភរ៉ាប់រងបន្តិចបន្តួចតែប៉ុណ្ណោះ។ គម្រោងលក្ខខណ្ឌបន្ថែមដែលលោកអ្នកអាចទិញបានរួមមាន៖

I.

អត្ថប្រយោជន៍មាតាបិតា៖ អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ការពារបន្ថែមសម្រាប់ស្វាមី/ភរិយារបស់លោកអ្នក នៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនោះ លោកអ្នកក៏អាច ទិញគម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ ចៃដន្យ។ យ៉ាងណាម៉ិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តន៍ចំពោះទំហំនៃទឹកប្រាក់ធានារ៉ាប់រងដែលស្វាមី/ភរិយាអាចជាវបាន។

II.

អត្ថប្រយោជន៍ចំណូលគ្រួសារ៖ អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដោយគ្រួសាររបស់ លោកអ្នកនឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះសម្រាប់ ខ្លួនអ្នកផ្ទាល់ក៏ដូចជាស្វាមី/ភរិយា របស់លោកអ្នកបានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃ ផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីមានគ្រោះអកុសលកើតឡើង។ ទឹកប្រាក់ធានារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមនេះគឺមានចំនួនស្មើ 10% នៃទឹកប្រាក់ធានារ៉ាប់រងនៃគម្រោង

• លោកអ្នកអាចទិញគម្រោងលក្ខខណ្ឌបន្ថែមនេះភ្ជាប់ជាមួយនឹងគម្រោង ដោយគ្រាន់តែចំណាយបន្ថែម​ បន្តិចបន្តួចតែប៉ុណ្ណោះ។

•​ មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើយ។

អត្ថប្រយោជន៍បន្ថែម

AII
ទទួលបានសៀវភៅសិក្សាមួយឈុតដោយឥតគិតថ្លៃសម្រាប់វគ្គដំបូង (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
ais
ទទួលបានសៀវភៅសិក្សាមួយឈុតដោយឥតគិតថ្លៃសម្រាប់វគ្គដំបូង (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
Bamboo International School
ឥតគិតថ្លៃលើថ្លៃចុះឈ្មោះចូលរៀន
ELT
• បញ្ចុះតម្លៃ 100% លើថ្លៃរដ្ធបាលសម្រាប់កម្មវិធីសិក្សាចំណេះដឹងទូទៅ
• បញ្ចុះតម្លៃ 50% លើថ្លៃសម្ភាៈសម្រាប់កម្មវិធីភាសាអង់គ្លេសទូទៅ
globalart
• ឥតគិតថ្លៃលើថ្លៃចុះឈ្មោះចូលរៀន 20$
• បញ្ចុះតម្លៃ 10% សម្រាប់សម្ភារៈចាប់ផ្តើមដំបូង
HARRODS
បញ្ចុះតម្លៃ 10% លើថ្លៃសិក្សា រហូតដល់សិស្សបញ្ចប់កម្មវិធីដែលបានចុះឈ្មោះចូលរៀន (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
Phnom Penh Montessori
• សម្រាប់ការចុះឈ្មោះចូលរៀនដោយសិស្សម្នាក់ ទទួលបានការបញ្ចុះតម្លៃ 50% លើថ្លៃចុះឈ្មោះ
• សម្រាប់ការចុះឈ្មោះជាក្រុម ទទួលបានការបញ្ចុះតម្លៃទៅតាមអត្រាដែលផ្តល់ជូន
phnom_penh_montessori
• សម្រាប់ការចុះឈ្មោះចូលរៀនដោយសិស្សម្នាក់ ទទួលបានការបញ្ចុះតម្លៃ 50% លើថ្លៃចុះឈ្មោះចូលរៀន
• សម្រាប់ការចុះឈ្មោះជាក្រុម ទទួលបានការបញ្ចុះតម្លៃទៅតាមអត្រាដែលផ្តល់ជូន
RafelesMontessori
បញ្ចុះតម្លៃ 10% លើថ្លៃសិក្សា រហូតដល់សិស្សបញ្ចប់កម្មវិធីដែលបានចុះឈ្មោះចូលរៀន (សម្រាប់សិស្សថ្មីតែប៉ុណ្ណោះ)
ice park
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
KidsCity
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
KIDS PARK
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
Toys & Me
បញ្ចុះតម្លៃ 5% លើរបស់ក្មេងលេងនៅគ្រប់សាខាទាំងអស់របស់ ថយស៍&មី
eye care
បញ្ចុះតម្លៃ 15% លើការទូទាត់សរុប
Khema
បញ្ចុះតម្លៃ 10% លើការទិញទំនិញ និងសេវាកម្មគ្រប់ប្រភេទ
Roomchang
• ប្រឹក្សាទូទៅ ពិនិត្យ និងអប់រំសុខភាពមាត់ធ្មេញឥតគិតថ្លៃ
• បញ្ចុះតម្លៃ 10% លើសេវាដែលបានជ្រើសរើស
Royal Phnom Penh Hospital
• បញ្ចុះតម្លៃ 50% លើថ្លៃបន្ទប់
• បញ្ចុះតម្លៃ 5% (មិនរួមបញ្ចូលថ្លៃវេជ្ជបណ្ឌិត)
ucarepharma
5% discount for total purchases
Digi
ទទួលបានល្បឿនបន្ថែមលើគម្រោងដែលមានស្រាប់ពី 512Kbps ទៅ 1Mbps
ezecom
បញ្ចុះតម្លៃ 10% រាល់ការចុះឈ្មោះថ្មី
PBC
បញ្ចុះតម្លៃ 10% (លើកលែងម៉ាស៊ីន ក្រដាសថតចំលង Cartridge & Toner ប៊ិចប្រណិត និងឧបករណ៍អេឡិចត្រូនិច)
Master Suki Soup
បញ្ចុះតម្លៃ 5% លើការទូទាត់សរុប
International Youth Sport Club
បញ្ចុះតម្លៃ 25% ពេលទិញបណ្ណទិញទំនិញ កាតសមាជិក និងសមាជិកVIP
master_gold
បញ្ចុះតម្លៃ 7% លើការទូទាត់សរុប
   
Gunius-school
បញ្ចុះតម្លៃ 10% លើថ្លៃសិក្សា
Kane-mochi-ice cream
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
Ken-logo
បញ្ចុះតម្លៃ 10% លើការទូទាត់សរុប
Sakura-Buffet-Soup-BBQ
បញ្ចុះតម្លៃ 5% លើការទូទាត់សរុបs
   
Truevision
បញ្ចុះតម្លៃ 10% លើថ្លៃសិក្សារហូតដល់ថ្នាក់ទី12
ViNi-garden
ទទួលបានតម្លៃពិសេសត្រឹមតែ $10.50 សម្រាប់មនុស្សម្នាក់
usa-international-school
បញ្ចុះតម្លៃ 10% លើថ្លៃសិក្សានៅសាខាភ្នំពេញ បាត់ដំបង និងសៀមរាប
master-Grill
បញ្ចុះតម្លៃ 5% លើការទូទាត់សរុប
   
           

ពាណិជ្ជសញ្ញាខាងលើនេះ គឺជាដៃគូសហការរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលផ្តល់ជូនការបញ្ចុះតម្លៃពិសេសជូនដល់អតិថិជន។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមរក្សាសិទ្ធិក្នុងការកែប្រែលើដៃគូសហការណាមួយដោយពុំចាំបាច់មានការជូនដំណឹងជាមុន។
លោកអ្នកអាចទាញយកព័ត៌មានអំពីការបញ្ចុះតម្លៃរបស់ដៃគូសហការនីមួយៗបាននៅទីនេះ!

បដិសេធ៖

ព័ត៌មានក្នុងគេហទំព័រនេះ គឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតសូមប្រឹក្សាជាមួយអ្នកជំនាញ / ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន។