edusave

សេវាធានារ៉ាប់រងអាយុជីវិតជួយលោកអ្នកការពារប្រាក់បម្រុងការសិក្សាពេលអនាគត របស់កូនៗ

ឪពុកម្តាយគ្រប់រូបតែងមានក្តីស្រមៃសម្រាប់អនាគតកូនៗរបស់ពួកគាត់ ចាប់តាំងពីពេលកូនៗចាប់កំណើត ហើយក្តីស្រមៃនេះចេះតែ កើនឡើងឥតឈប់ឈរ។ អ្វីដែលធ្វើឲ្យក្តីស្រមៃរបស់លោកអ្នកនៅថ្ងៃនេះក្លាយជាការពិតនៅថ្ងៃអនាគតនោះគឺ កូនៗរបស់លោកអ្នក បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។

អាទិភាពចម្បង

ក.
  ការសិក្សារបស់កូនៗគឺជាអទិភាពចម្បងសម្រាប់ឪពុកម្តាយកម្ពុជា

 

 

តើអ្វីខ្លះជាអាទិភាពចម្បងសម្រាប់ឪពុកម្តាយភាគច្រើន?

សម្រាប់ផ្គត់ផ្គង់កូនៗ
(រួមមាន​ ការរស់នៅ ការសិក្សា ។ល។)
28
24
15
សម្រាប់ចំណាយលើសុខភាព
26
20
15
សម្រាប់ផ្គត់ផ្គង់គ្រួសារជាទូទៅ
17
15
16
សម្រាប់បង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន
15
15
9
សម្រាប់ជាវគេហដ្ឋាន​ អាផាតមិន​ ឬដីធ្លី
3
6
16
សម្រាប់ចូលនិវត្តន៍
3
7
11
សម្រាប់ចំណាយលើការសិក្សាផ្ទាល់ខ្លួន
3
2
3
សម្រាប់សងបំណុល/កម្ចី
2
3
2
សម្រាប់អាពាហ៍ពិពាហ៍
2
3
3
សម្រាប់ជាវយានជំនិះ
4
7
ខ្ញុំមិនសន្សំ​ ឬខ្ញុំមិនមានប្រាក់សល់សម្រាប់សន្សំឡើយ
1
2
 
 
 
  អាទិភាពទី 1  
 
  អាទិភាពទី 2  
 
  អាទិភាពទី ​3

ប្រភពៈ ការស្ទង់មតិរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដោយក្រុមហ៊ុន TNS កម្ពុជា ឆ្នាំ 2013

អត្ថប្រយោជន៍

ខ.
  គម្រោងដ៏ល្អឥតខ្ចោះ សម្រាប់ការសិក្សាកូនរបស់លោកអ្នក

 
 

 
1
តើលោកអ្នកត្រូវការផលិតផលដែលធានាការសិក្សាពេលអនាគតរបស់កូនៗ ទោះបីមានគ្រោះអកុសលកើតឡើងចំពោះលោកអ្នកក៏ដោយ?
 
2
ភាពងាយស្រួលក្នុងការជ្រើសរើសទទួលយកប្រាក់បម្រុងការសិក្សាសរុប ឬជាដំណាក់កាល សមស្របទៅតាមតម្រូវការរបស់លោកអ្នក
 
នៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា យើងតែងតែស្តាប់លោកអ្នក ដូច្នេះយើងតែងតែយល់តម្រូវការរបស់លោកអ្នក។ ប្រសិនបើចម្លើយរបស់លោកអ្នក "យល់ស្រប" ទៅនឹងសំណួរទាំងពីរខាងលើ ដូច្នេះ edusave គឺជាផលិតផលដែលស័ក្កិសមបំផុតសម្រាប់លោកអ្នក។


គ.
  
 មានប្រយោជន៍អ្វីខ្លះ?

 
1
ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សាពេលអនាគតកូនរបស់លោកអ្នក
 
2
ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត ដែលទឹកប្រាក់ធានារ៉ាប់រងអាយុជីវិតនេះនឹងត្រូវធ្វើសំណង ជូនភ្លាមៗ បន្ទាប់ពីពេលមានគ្រោះអកុលសកើតឡើង
 
3
មិនតម្រូវឲ្យបង់បុព្វលាភរ៉ាប់រងបន្តទៀតឡើយចាប់ពីថ្ងៃដែលមានគ្រោះអកុសលកើតឡើង
 
4
ប្រាក់បម្រុងការសិក្សាពេលអនាគតរបស់កូនលោកអ្នក នឹងនៅតែធានាផ្តល់ជូនបន្ទាប់ពីថ្ងៃដែល មានគ្រោះអកុសលកើតឡើង
 
5
ទទួលបានការបញ្ចុះតម្លៃពិសេសលើការបង់បុព្វលាភរ៉ាប់រង
 
 

ដំណើរការ

ឃ.
  តើផលិតផល​
 នេះដំណើរការយ៉ាងដូចម្តេចសម្រាប់ខ្ញុំ?

 
 

 

លោក សំ អាយុ 35ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានរៀបការរួចហើយ។ លោក សំ មានកូនស្រីម្នាក់ឈ្មោះ ចរិយា អាយុ 3ឆ្នាំ ដែលទើបតែនឹងចូលសាលារៀន។ លោក សំ ចង់ប្រាកដថា​ "ចរិយា" នឹងអាចចូលរៀនថ្នាក់មហាវិទ្យាល័យ នៅអាយុចន្លោះ 18-19ឆ្នាំ។ បន្ទាប់ពីបានដឹងអំពីអត្ថប្រយោជន៍របស់ គាត់បានសម្រេចចិត្តទិញគម្រោង នេះដូចខាងក្រោម៖

លោក សំ នឹងទិញផលិតផល ដែលមានទំហំទឹកប្រាក់ធានារ៉ាប់រង USD 10,000 និងគម្រោងនៃលក្ខខណ្ឌបន្ថែម "អត្ថប្រយោជន៍ចំណូលគ្រួសារ" USD 2,500

តាមអាយុរបស់ ចរិយា គាត់ចង់ទិញបណ្ណសន្យារ៉ាប់រងដែលមានរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង 15ឆ្នាំ ដែលត្រូវ ជាមួយនឹងអាយុដែល ចរិយា ត្រូវចូលថ្នាក់មហាវិទ្យាល័យ។

បុព្វលាភរ៉ាប់រងប្រចាំឆ្នាំសរុបដែល លោក សំ ត្រូវបង់
USD 1,339.99#
បុព្វលាភរ៉ាប់រងដែល លោក សំ ត្រូវបង់សរុបរយៈពេល 15ឆ្នាំ គឺ
USD 20,099.85#

អត្ថប្រយោជន៍របស់ សម្រាប់កូនស្រីរបស់លោក សំ ​(ចរិយា)

ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅថ្ងៃផុតកំណត់នៃ
បណ្ណសន្យារ៉ាប់រង
 
នៅចុងបញ្ចប់នៃឆ្នាំទី 15​ (ឆ្នាំបញ្ចប់នៃបណ្ណសន្យារ៉ាប់រង ហើយក៏ជាថ្ងៃនៃអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃ បណ្ណសន្យារ៉ាប់រង) អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ USD 25,000
 
ប្រសិនបើ លោក សំ ជ្រើសយកជម្រើស "អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រងជាដំណាក់កាល" អត្ថប្រយោជន៍ដែលធានាផ្តល់ជូនគឺ USD 26,000
 

ធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត៖
ក្នុងករណីមានគ្រោះអកុសលកើតឡើង
 
ក្នុងករណីមានគ្រោះថ្នាក់អកុសលកើតឡើងដោយប្រការណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍ដែល៖
 
 
មិនបង្កដោយគ្រោះថ្នាក់ចៃដន្យ USD 10,000
 
 
បង្កដោយគ្រោះថ្នាក់ចៃដន្យ USD 20,000  
 
ទទួលបាន "អត្ថប្រយោជន៍ចំណូលគ្រួសារ" ជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃផុតកំណត់នៃ បណ្ណសន្សារ៉ាប់រង USD 2,500##
 
ធានាផ្តល់ជូនប្រាក់បម្រុងការសិក្សានៅចុងឆ្នាំទី 15 USD 25,000

USD 26,000 (ប្រសិន បើអ្នកទទួលផលជ្រើស យកអត្ថប្រយោជន៍ ជាតំណាក់កាល)
 
ហើយក្រុមគ្រួសាររបស់លោកអ្នកមិនតម្រូវឲ្យបង់បុព្វលាភរ៉ាប់រងទៀតឡើយ គិតចាប់​ពីថ្ងៃមានគ្រោះអកុសល កើតឡើង។

សម្គាល់

# តួលេខនេះគឺ សម្រាប់បុរសក្នុងលក្ខខណ្ឌធម្មតា ហើយតម្លៃនេះបានរួមបញ្ចូលការបញ្ចុះតម្លៃផ្សេងៗ (ការបង់បុព្វលាភរ៉ាប់រងតាមរយៈបញ្ជាអចិន្ត្រៃយ៍ និង ការទិញទឹកប្រាក់ធានារ៉ាប់រងទំហំធំ) និងបុព្វលាភរ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែម។ តម្លៃនេះមិនរួមបញ្ចូលពន្ធអាករឡើយ។ ពន្ធអាករលើបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលកំណត់ដោយច្បាប់ជាធរមាន។ ពន្ធអាករលើបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលកំណត់ដោយច្បាប់ជាធរមាន។

## អត្ថប្រយោជន៍ចំណូលគ្រួសារនឹងត្រូវផ្តល់ជូនទៅកាន់អ្នកទទួលផលជារៀងរាល់ឆ្នាំ រហូតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង បន្ទាប់ពីពេលមាន គ្រោះអកុសលកើតឡើង ហើយសំណងនេះនឹងត្រូវផ្តល់ជូននៅខួបប្រចាំឆ្នាំនៃបណ្ណសន្យារ៉ាប់រង។

អតិថិជន

បុគ្គលដែលជាកម្មវត្ថុនៃការធានាត្រូវមានអាយុចាប់ពី 18ឆ្នាំ ទៅដល់ 50ឆ្នាំ។

លក្ខខណ្ឌបន្ថែម

គម្រោងនៃលក្ខខណ្ឌបន្ថែម គឺជាការបន្ថែមការការពារផ្នែកហិរញ្ញវត្តុសម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ដែលអាច ទិញភ្ជាប់បានជាមួយនឹងផលិតផល

លោកអ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមនេះ ដោយគ្រាន់តែចំណាយទៅលើការបង់បុព្វលាភរ៉ាប់រងបន្តិចបន្តួចតែ ប៉ុណ្ណោះ។ គម្រោងលក្ខខណ្ឌបន្ថែមដែលលោកអ្នកអាចទិញបានរួមមាន៖

I.

អត្ថប្រយោជន៍មាតាបិតា៖ អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍នៃការការពារបន្ថែមសម្រាប់ ស្វាមី/ភរិយា របស់លោកអ្នក នៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនោះ លោកអ្នកក៏ អាចទិញគម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ ចៃដន្យ។ យ៉ាងណាម៉ិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តន៍ចំពោះទំហំនៃទឹកប្រាក់ធានារ៉ាប់រងដែលប្តី ឬប្រពន្ធ អាចជាវបាន។

II.

អត្ថប្រយោជន៍ចំណូលគ្រួសារ៖ អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដោយគ្រួសាររបស់លោក អ្នក នឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះសម្រាប់ខ្លួន អ្នកផ្ទាល់ក៏ដូចជា ស្វាមី/ភរិយា របស់លោកអ្នកបានផងដែរ។
 

  •

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃ ផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីមានគ្រោះអកុសលកើតឡើង។ ទឹកប្រាក់ធានារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមនេះអាចមានចំនួនធំបំផុតរហូតដល់​ 50% នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផល

• លោកអ្នកអាចទិញគម្រោងលក្ខខណ្ឌបន្ថែមនេះភ្ជាប់ជាមួយនឹងផលិតផល ​ ដោយគ្រាន់តែចំណាយបន្ថែម​ បន្តិចបន្តួចតែប៉ុណ្ណោះ។

•​ មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើយ។

ខិត្តបណ្ណផ្សព្វផ្សាយ

បដិសេធ៖

ព័ត៌មាននៅក្នុងគេហទំព័រនេះគឺសម្រាប់ទីផ្សារតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមប្រឹក្សាជាមួយអ្នកជំនាញ / ទឹប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬមកកាន់ មជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន។