សារព័ត៌មាន

អតិថិជនអាចទូរស័ព្ទទៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដោយឥតគិតថ្លៃតាមយៈលេខ 1800-21-22-23 ដើម្បីប្រឹក្សាអំពីសេវាធានារ៉ាប់រងអាយុជីវិត

Toll Free

ឥឡូវនេះ អតិថិជនក៏ដូចជាសាធារណជនទូទៅ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងល់អំពីសេវាធានារ៉ាប់រងអាយុជីវិត អាចហៅ ទូរស័ព្ទទៅ កាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈលេខទូរស័ព្ទថូលហ្វ្រី (Toll-free) ដែលមានលេខ 1800-21-22-23 ដោយមិន អស់ថ្លៃចំណាយហៅ ទូរស័ព្ទនោះទេ ។ លេខទូរស័ព្ទថូលហ្វ្រីនេះនឹងបើកបម្រើការជូនអតិថិជន រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ ពីម៉ោង 7:30 ព្រឹក រហូតដល់ម៉ោង 6:00 ល្ងាច។

លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឲ្យដឹង ថា ក្រុមហ៊ុនតែង ខិតខំព្យាយាមធ្វើយ៉ាងណា ដើម្បីផ្តល់ភាពងាយស្រួល ជូនអតិថិជន និងសាធារណជន ក្នុងការទំនាក់ទំនង មកកាន់ក្រុមហ៊ុន។

ការដាក់ឲ្យប្រើប្រាស់នូវលេខថូលហ្វ្រីនេះ គឺជាការបោះជំហានថ្មីមួយទៀត ដែលរឹតតែមានភាពងាយស្រួលបន្ថែមជូនអតិថិជន ដោយក្រុមហ៊ុនជាអ្នក ទទួលបន្ទុកលើការបង់ថ្លៃហៅទូរស័ព្ទជំនួសអតិថិជន ហើយបើទោះជា ទូរស័ព្ទរបស់អតិថិជនពុំមានទឹកប្រាក់ ក៏អាចហៅចេញទៅលេខ ថូលហ្វ្រី នេះបានដែរ ។

លោក Pankaj Banerjee បន្តទៀតថា ៖ “យើងជឿជាក់ថា តាមរយៈការដាក់ឲ្យប្រើប្រាស់សេវាទូរស័ព្ទឥតគិតថ្លៃ យើងបាននឹងកំពុងលើក ទឹកចិត្តឲ្យអតិថិជនដែលមានចម្ងល់នានាអំពីសេវាធានារ៉ាប់រងអាយុជីវិតធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីទទួលបានការពិគ្រោះយោបល់ត្រឹមត្រូវ ក៏ដូចជាទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពីសេវាធានារ៉ាប់រងអាយុជីវិត”។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវ លេខថូលហ្រ្វីថ្មីនេះ អមជាមួយនឹងលេខទំនាក់ទំនងបច្ចុប្បន្ន (023 964 222) សម្រាប់ទទួលការហៅចូលពីអតិថិជន។ សម្រាប់លេខទំនាក់ទំនងបច្ចុប្បន្ន (023 964 222) នឹងត្រូវដាក់បន្តឲ្យប្រើប្រាស់ជាធម្មតា សម្រាប់ទទួលការហៅចូលពីអតិថិជនពីគ្រប់ទិសទីជុំវិញពិភពលោក ដូចរយៈកាលកន្លងមក ក៏ប៉ុន្តែអតិថិជនដែលហៅចូលលេខមួយនេះនឹងត្រូវចំណាយលើថ្លៃហៅទូរស័ព្ទតាមអត្រាធម្មតា ។

ដូចគ្នាទៅនឹងលេខទំនាក់ទំនងបច្ចុប្បន្នដែរ, លេខថូលហ្វ្រីបានត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធផ្តល់ព័ត៌មានអតិថិជន។ នៅពេលអតិថិជនបច្ចុប្បន្នរបស់យើងហៅទូរស័ព្ទចូលដោយប្រើប្រាស់លេខទូរស័ព្ទដែលពួកគាត់ធ្លាប់បានផ្តល់ឲ្យ ក្រុមហ៊ុន, នោះព័ត៌មានលម្អិតរបស់អតិថិជននឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័ររបស់បុគ្គលិក ផ្នែកទំនាក់ទំនងអតិថិជន ដោយស្វ័យប្រវត្តិ នេះជាកត្តាមួយដែលជួយសន្សំពេលវេលាដ៏មានតម្លៃរបស់អតិថិជន ៕