សារព័ត៌មាន

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជំរុញការស្វែងយល់ពីវិស័យធានារ៉ាប់រងអាយុជីវិត ជាមួយកម្មវិធី “គិតដល់សេវាធានារ៉ាប់រងអាយុជីវិត”

រាជធានីភ្នំពេញ (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦)៖ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសម្ពោធកម្មវិធីមួយ ដើម្បីធ្វើការជំរុញនិងលើកទឹកចិត្តអោយប្រជាជនកម្ពុជាកាន់តែច្រើនបានស្វែងយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិត នៅលើបណ្តាញអ៊ីនធឺណិត ជាពិសេសតាមរយៈគេហទំព័រថ្មីមួយរបស់ខ្លួនដែលទើបតែបានបង្កើតឡើង គឺ www.thinklifeinsurancekh.com

ជាមួយនឹងការសម្ពោធនូវកម្មវិធី “គិតដល់សេវាធានារ៉ាប់រងអាយុជីវិត” (“Think Life Insurance”) ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានគោលបំណងបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន ដែលអាចនៅមានចម្ងល់អំពីសេវាធានារ៉ាប់រងអាយុជីវិត។

 

ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនង នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានផ្តោតជាសំខាន់ទៅលើការអប់រំសាធារណៈជនអំពីសេវាធានារ៉ាប់រងអាយុជីវិត តាំងពីដំបូងមកម្លេះ ។ កម្មវិធី “គិតដល់សេវាធានារ៉ាប់រងអាយុជីវិត” ឬ “Think Life Insurance” នេះ គឺជាជំហានបន្ទាប់ដ៏សមស្របសម្រាប់យើង ក្នុងកិច្ចការបន្តផ្តល់ព័ត៌មាន និងការពន្យល់ណែនាំដល់អតិថិជនអោយបានកាន់តែច្រើនឡើង ដែលចាប់អារម្មណ៍ចំពោះសេវាធានារ៉ាប់រងអាយុជីវិតនេះ ។” “ដើម្បីអបអរសាទរចំពោះការសម្ពោធកម្មវិធី “គិតដល់សេវាធានារ៉ាប់រងអាយុជីវិត” យើងមានរៀបចំសកម្មភាពជាច្រើន នៅរាជធានីភ្នំពេញ និងខេត្តចំនួនបួនគឺ សៀមរាប បាត់ដំបង ព្រះសីហនុ និងកំពង់ចាម ។ នេះគឺជាគំនិតផ្តួចផ្តើមមួយ ដើម្បីជំរុញការទទួលបានព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត ហើយយើងជឿជាក់ថា កម្មវិធីនេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាបានយ៉ាងច្រើន។”

 

គេហទំព័រ www.thinklifeinsurancekh.com ដែលជាផ្នែកដ៏សំខាន់នៃកម្មវិធីនេះ ត្រូវបានបង្កើតឡើង ជាមួយនឹងលក្ខណៈពិសេសជាច្រើន ដូចជា ទំព័រព័ត៌មានរបស់សេវាធានារ៉ាប់រងអាយុជីវិត ទំព័រព័ត៌មានអំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រងអាយុជីវិត និងទំព័រមតិអតិថិជនដែលបានប្រើប្រាស់សេវានេះ ជាដើម។ បន្ថែមពីនេះ គេហទំព័រនេះ ក៏មានមុខងារកំសាន្តបែបអប់រំផងដែរ ដូចជា ទំព័រល្បងប្រាជ្ញា ដែលជួយផ្តល់ជាគំនិតនិងព័តមានមួយចំនួន ថាតើលោកអ្នកបានត្រៀមខ្លួនហើយរឺនៅ ក្នុងការការពារហិរញ្ញវត្ថុរបស់ខ្លួន និងក្រុមគ្រួសារនៅពេលអនាគត ។ ជាពិសេស នៅក្នុងគេហទំព័រនេះផងដែលក៏មាននូវកម្មវិធីសម្រាប់គណនាស្ថានភាពហិរញ្ញវត្ថុ និងទំព័រទស្សនៈអប់រំល្អៗ សម្រាប់ជាគំនិតគិតពិចារណាទៀតផង ។ មុខងារទាំងនេះពិតជាមានតម្លៃ ព្រោះវាបានធ្វើអោយសាធារណៈជន ទទួលបានព័ត៌មានក្បោះក្បាយអំពីសេវាធានារ៉ាប់រងអាយុជីវិតនៅលើប្រព័ន្ធអ៊ីនធឺណិត ជាភាសាខ្មែរ យ៉ាងឆាប់រហ័យ និងងាយស្រួលបំផុត។

 

ដើម្បីចែករំលែកព័ត៌មានអំពីកម្មវិធីនេះអោយបានទូលំទូលាយទៅដល់សាធារណៈជន ក្រុមហ៊ុនបានរៀបចំផ្សព្វផ្សាយកម្មវិធីនេះ នៅផ្សារទំនើបអ៊ីអន ក្នុងរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍ កន្លងទៅ ។ សាធារណៈជនអាចសាកល្បងប្រើកម្មវិធីមើលខ្សែបាតដៃ ដែលរំឮកពួកគាត់តាមសារណែនាំថា “អនាគតមិនអាចមើលដឹងជាមុនទេ”។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន ចង់ផ្តល់ព័ត៌មានទៅដល់អ្នកចូលរួមកម្សាន្តទាំងអស់ ទោះបីអនាគតមានភាពមិនប្រាកដប្រជា តែពួកគាត់នៅតែមានជម្រើស ដែលអាចជួយការពារអនាគតហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បាន តាមរយៈសេវាធានរ៉ាប់រងអាយុជីវិត។

 

បន្ថែមពីនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍ល្អៗជាច្រើននៅតាមខេត្ត-ក្រុងទាំងបួនដូចបានបញ្ជាក់ខាងលើ ក្នុងខែកញ្ញានេះ ដើម្បីផ្សព្វផ្សាយទៅដល់មហាជនអោយបានកាន់តែច្រើន ។ សាធារណៈជនអាចចូលរួមលេងកំសាន្ត ដែលដឹកនាំដោយក្រុមការងារ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ព័ត៌មាន និងចូលរួមចំណែកអប់រំ អំពីផលប្រយោជន៍ និងសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិតផងដែរ។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៣មក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងមូលនិធិមនុស្សធម៌របស់ខ្លួន ឈ្មោះថា មូលនិធិព្រូដិនស៍ បាននឹងកំពុងចូលរួមចំណែកយ៉ាងផុសផុលក្នុងការអប់រំប្រជាជនកម្ពុជាអំពីសេវាធានារ៉ាប់រងអាយុជីវិត។

នៅក្នុងឆ្នាំ២០១៦នេះ មូលនិធិព្រូដិនស៍ បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្ពោធកម្មវិធីគំនូរជីវចល “ឆា-ឈីង” ដើម្បីលើកកម្ពស់ការយល់ដឹងមូលដ្ឋានអំពីការសន្សំប្រាក់ ហើយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានបង្កើតលេខទូរស័ព្ទថូលហ្វ្រី ដែលសាធារណៈជនអាចហៅចូលបាន ដោយមិនអស់ថ្លៃអ្វីទាំងអស់។

Think Life Insurance

រូបភាព៖ អ្នកចូលរួមទទួលការប្រឹក្សាយោបល់ពីភ្នាក់ងារក្រុមហ៊ុន ព្រូដិនសលកម្ពុជា