FAQ

  • 1 សំនួរទូទៅ
    1. តើខ្ញុំអាចធ្វើការសាកសួរព័ត៌មានអំពីសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដោយរបៀបណា?
      • លោកអ្នកអាចទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ (+855)23 964 222 ឬ 1800 21 22 23 (ឥតគិតថ្លៃ) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ ពីម៉ោង 7:30 នាទីព្រឹកដល់ម៉ោង 6:00 ល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ) ឬ
      • លោកអ្នកអាចទាក់ទងអ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬ
      • លោកអ្នកអាចអញ្ជើញមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន អគារភ្នំពេញថាវវើរ៍ ជាន់ផ្ទាល់ដី អាសយដ្ឋានលេខ 445 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ 7មករា រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 5:30 នាទីល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ)ឬ
      • លោកអ្នកអាចមកកាន់មជ្ឈមណ្ឌលព្រូដិនសល ដែលស្ថិតនៅអគារកាលីហ្វូញ៉ា ជាន់ទី4 ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ខាងលិចស្ពានអាកាស 7មករា ចម្ងាយ 100 ម៉ែត្រ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 5:30នាទីល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ) ឬ
      • ផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈ info@prudential.com.kh

       

    2. តើខ្ញុំអាចដឹងអំពីថ្ងៃបង់បុព្វលាភរ៉ាប់រងរបស់ខ្ញុំដោយរបៀបណា?
      • លោកអ្នកអាចពិនិត្យតារាងបង់បុព្វលាភរ៉ាប់រងនៅក្នុងកញ្ចប់បណ្ណសន្យារ៉ាប់រងរបស់លោកអ្នក (សម្រាប់បណ្ណសន្យារ៉ាប់រងដែលបានចេញចាប់ពីថ្ងៃទី 15 កញ្ញា 2016)។ ឬ
      • លោកអ្នកក៏អាចទាក់ទងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនយើងខ្ញុំតាមរយៈទូរស័ព្ទលេខ (+855)23 964 222 ឬ 1800 21 22 23 (ឥតគិតថ្លៃ) នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ ពីម៉ោង 7:30នាទីព្រឹក ដល់ម៉ោង 6:00 ល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ) ។

      ក្រៅពីនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជាក៏មានផ្ញើសាររម្លឹកជាអក្សរខ្មែរ (SMS) ដោយស្វ័យប្រវត្តិជូនលោកអ្នកដូចមានបញ្ជាក់ដូចខាងក្រោម ៖

      • 15ថ្ងៃ មុនដល់ថ្ងៃបង់បុព្វលាភរ៉ាប់រងសម្រាប់ភាពញឹកញាប់នៃការបង់បុព្វលាភរ៉ាប់រងជាប្រចាំខែ (សម្រាប់តែការបង់ខែទីបួន)។
      • 30ថ្ងៃ និង 15ថ្ងៃ មុនដល់ថ្ងៃកំណត់បង់បុព្វលាភរ៉ាប់រងសម្រាប់ការបង់ប្រចាំឆមាស និងប្រចាំឆ្នាំ។
    3. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ធ្វើការផ្លាស់ប្តូរវិធីទូទាត់បុព្វលាភរ៉ាប់រងរបស់ខ្ញុំ?
      •  លោកអ្នកត្រូវបំពេញសំណើសុំផ្លាស់ប្តូរវិធីទូទាត់បុព្វលាភរ៉ាប់រង ហើយបញ្ជូនសំណើសុំនោះទៅកាន់អ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក ឬផ្ញើមកកាន់មជ្ឈ មណ្ឌលផ្តល់សេវាអតិថិជន ឬផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈinfo@prudential.com.kh។ បុព្វលាភរ៉ាប់រងរបស់លោកអ្នកនឹងត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីលោកអ្នកបានប្តូរវិធីទូទាត់បុព្វលាភរ៉ាប់រង។

      លោកអ្នកត្រូវលុបចោលបញ្ជាអចិន្ត្រៃយ៍ចាស់ប្រសិនបើមាន ឬដាក់សំណើសុំប្រើប្រាស់សេវាបញ្ជាអចិន្រ្តៃយ៍ថ្មីនៅធនាគាររបស់លោកអ្នកប្រសិនបើលោកអ្នកជ្រើសរើសការបង់បុព្វលាភរ៉ាប់រងតាមរយៈគណនីធនាគារ។

      កំណត់សម្គាល់៖ ការផ្លាស់ប្តូររបៀបទូទាត់បុព្វលាភរ៉ាប់រងនឹងមានសុពលភាពសម្រាប់បណ្ណសន្យារ៉ាប់រងដល់ថ្ងៃគម្រប់ខួបតែប៉ុណ្ណោះ។ សូមផ្ញើសំណើសុំរបស់លោកអ្នកឲ្យបាន30ថ្ងៃ មុនដល់ថ្ងៃគម្រប់ ខួបនៃបណ្ណសន្យារ៉ាប់រង។

    4. តើខ្ញុំអាចធ្វើការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំលើបណ្ណសន្យារ៉ាប់រងដោយរបៀបណា?

      លោកអ្នកត្រូវបំពេញសំណើសុំកែប្រែព័ត៌មានអតិថិជនដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចជា (អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែល ។ល។) ហើយបញ្ជូនពាក្យស្នើសុំនោះទៅកាន់អ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក ឬផ្ញើមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន ឬផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈ info@prudential.com.kh

    5. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីផ្លាស់ប្តូរ ឬបន្ថែមអ្នកទទួលផលធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រង របស់ខ្ញុំ?

      លោកអ្នកអាចផ្លាស់ប្តូរ ឬបន្ថែមអ្នកទទួលផលរបស់លោកអ្នកគ្រប់ពេលដោយគ្រាន់តែបំពេញសំណើសុំកែប្រែព័ត៌មានអ្នកទទួលផល ហើយបញ្ជូនពាក្យស្នើសុំនោះទៅកាន់អ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក ឬផ្ញើមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន ឬ ផ្ញើអ៊ីម៉ែលមកកាន់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈ info@prudential.com.kh ដោយភ្ជាប់មកជាមួយនូវឯកសារដែលទាក់ទងដូចជា៖

      • អត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន/បណ្ណបើកបរ ឬ សំបុត្រកំណើត(អាយុក្រោម18ឆ្នាំ)
      • ភស្តុតាងនានាដែលបញ្ជាក់អំពីទំនាក់ទំនងរវាងអ្នកត្រូវបានធានារ៉ាប់រង និងអ្នក

      ទទួលផលថ្មីដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រកំណើត។

    6. តើខ្ញុំត្រូវទាមទារសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍យ៉ាងដូចម្តេច?

      លោកអ្នកអាចទាក់ទងអ្នកជំនាញ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នក ឬទូរស័ព្ទទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ(+855)23 964 222/1800 21 22 23 (ឥតគិតថ្លៃ) ឬផ្នែកទាមទារសំណងតាមរយៈទូរស័ព្ទលេខ (+855)95 964 222 (24ម៉ោងក្នុងមួយសប្តាហ៍) ឬអញ្ជើញមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00ព្រឹក ដល់ម៉ោង 5:30នាទីល្ងាច (លើកលែងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ)។ សូមភ្ជាប់មកជាមួយនូវឯកសារដែលចាំបាច់ដូចជា៖

      • សំណើទាមទារសំណង
      • អត្តសញ្ញាណបណ្ណសម្គាល់ខ្លួនរបស់អ្នកទទួលផល
      • វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតច្បាប់ដើម ឬលិខិតបញ្ជាក់អំពីការបាត់វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតច្បាប់ដើម ប្រសិនបើមាន។
      • លិខិតមរណភាព ឬលិខិតបញ្ជាក់អំពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
      • ភស្តុតាងនានាដែលបញ្ជាក់អំពីគ្រោះថ្នាក់ ជំងឺ ការព្យាបាលផ្សេងៗដែលចេញពីមនី្ទរពេទ្យ គ្លីនិក ឬអាជ្ញាធរមានសមត្ថកិច្ច។

      កំណត់សម្គាល់៖ ឯកសារបន្ថែមផ្សេងៗទៀតអាចនឹងតម្រូវឲ្យមាន ដោយអាស្រ័យតាមលក្ខណៈនៃ ព្រឹត្តិការណ៍ទាមទារសំណង។

    7. តើខ្ញុំអាចសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំដោយរបៀបណា?

      លោកអ្នកអាចស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកឡើងវិញក្នុងរយៈពេលម្ភៃបួន(24)ខែគិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងអស់សុពលភាពបណ្តោះអាសន្នប៉ុន្តែមិនឲ្យ ហួសកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងឡើយ។ លោកអ្នកតម្រូវឲ្យ៖

      • បំពេញសំណើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ
      • បង់បុព្វលាភរ៉ាប់រងដែលមិនទាន់បង់ទាំងអស់។ ប្រសិនបើលោកអ្នកបង់បុព្វលាភរ៉ាប់រងជា ប្រចាំខែ លោកអ្នកត្រូវបង់បុព្វលាភរ៉ាប់រងដែលមិនទាន់បង់ទាំងអស់ និងបង់បន្ថែមនូវបុព្វលាភរ៉ាប់រងមួយខែបន្ថែមទៀត។
      • បំពេញបែបបទប្រកាសសុខភាព

      កំណត់សម្គាល់៖ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្ន គឺអាចតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មី ប្រសិនបើស្ថានភាពសុខភាពលោកអ្នកមានការប្រែប្រួល។ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្នលើសពីប្រាំមួយ (6)ខែ គឺតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មីដោយយោងតាម ខ និងលក្ខខណ្ណ។

    8. តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំខកខានបង់បុព្វលាភរ៉ាប់រងនៅថ្ងៃកំណត់បង់បុព្វលាភរ៉ាប់រង?

      ប្រសិនបើលោកអ្នកខកខានបង់បុព្វលាភរ៉ាប់រងនៅថ្ងៃកំណត់នៃការបង់ដោយប្រការណាមួយ លោកអ្នកមានរយៈពេល30ថ្ងៃដើម្បីបង់ ហើយក្នុងរយៈពេលនេះលោកអ្នកនៅតែទទួលបានការធានារ៉ាប់រងពេញលេញដូចធម្មតា។ លើសពី30ថ្ងៃ បន្ទាប់ពីថ្ងៃកំណត់បង់បុព្វលាភរ៉ាប់រង ប្រសិនបើលោកអ្នកនៅតែខកខានបង់បុព្វលាភរ៉ាប់រង នោះបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនឹងត្រូវអស់សុពលភាពជាបណ្តោះអាសន្ន ហើយលោកអ្នកនឹងមិនទទួលបានការធានារ៉ាប់រងទៀតឡើយ។ ។ ចំពោះបណ្ណសន្យារ៉ាប់រងអស់សុពលភាពជាបណ្តោះអាសន្ន លោកអ្នកនៅតែអាចស្នើសុំបន្តសុពលភាពនៃបណ្ណសន្យារ៉ាប់រងឡើងវិញបានក្នុងរយៈពេលម្ភៃបួន(24)ខែគិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងអស់សុពលភាពបណ្តោះអាសន្ន ប៉ុន្តែមិនឲ្យហួសកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងឡើយ។ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្ន គឺអាចតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មី ប្រសិនបើស្ថានភាពសុខភាពលោកអ្នកមានការប្រែប្រួល។ ចំពោះបណ្ណសន្យារ៉ាប់រងដែលអស់សុពលភាពជាបណ្តោះអាសន្នលើសពីប្រាំមួយ(6)ខែ គឺតម្រូវឲ្យធ្វើការវាយតម្លៃផ្នែកសុខភាពជាថ្មីដោយយោងតាម ខ និងលក្ខខណ្ណ។

    9. តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបានដឹងថា ក្រុមហ៊ុនបានទទួលបុព្វលាភរ៉ាប់រងបន្តដែលខ្ញុំបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ?

      ក្រុមហ៊ុននឹងផ្ញើសារ និងអ៊ីម៉ែលស្វ័យប្រវត្តិ ជូនដំណឹងទៅកាន់លោកអ្នកបន្ទាប់ពីក្រុមហ៊ុនបានទទួលបុព្វលាភរ៉ាប់រងបន្តរបស់លោកអ្នកដោយជោគជ័យ។